សេអ៊ូល៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាការលក់រថយន្តរបស់ខ្លួនបានធ្លាក់ចុះ ៣១ ភាគរយនៅសហរដ្ឋអាមេរិកកាលពីខែមុន ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩នេះ ចាប់ផ្តើមប៉ះពាល់ដល់ផលិតកម្ម និងការលក់។
ទិន្នន័យលក់របស់ក្រុមហ៊ុនបានបង្ហាញថានៅក្នុងខែមីនា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ដែលមានយីហោឯករាជ្យ និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp បានលក់រថយន្តចំនួន ៨១.៥០០ គ្រឿង នៅសហរដ្ឋអាមេរិកពោល គឺធ្លាក់ចុះពីចំនួន ១១៨.៤៤១ គ្រឿងកាលពីឆ្នាំមុន។
ប្រភពបានឲ្យដឹងថា “ពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហា ដ៏ធំមួយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនិងរបៀប រស់នៅធម្មតារបស់យើង។ យើងដឹងថាថ្ងៃដ៏លំបាកកំពុងឈានទៅមុខ ប៉ុន្តែយើងកំពុងធ្វើអ្វីដែល យើងអាចធ្វើបានដើម្បីដាក់ ក្រុមហ៊ុនឱ្យនៅរស់”៕ ដោយ ឈូក បូរ៉ា