គិតចាប់ពីឆ្នាំ២០១៨មក ក្រោយពេលផ្ទេរពីArsenal មក Old Trafford ជាមួយនឹងMan United កីឡាករខ្សែប្រយុទ្ធឈីលី Alexis Sanchez បានធ្លាក់ទំរង់លេងស្ទើរស្មើសូន្យ។ លេងនៅបិសាចក្រហម Man United បានមួយរដូវកាល មិនអាចធ្វើអ្វីបានល្អ ក្រៅតែពីរបួស និងមិនអាចរកគ្រាប់បាល់បានឡើយ។
ទីបំផុតលោកSolskjaer បានសម្រេចចិត្តផ្ទេរកីឡាកររូបនេះ ចេញទៅអ៊ីតាលីក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹង Inter Milan ដោយសង្ឃឹមថា នឹងអាចលក់កីឡាកររូបនេះ ចេញនៅរដូវកាលបន្ទាប់ និងជាពិសេសជួយកាត់បន្ថយ ប្រាក់កម្រៃដ៏ថ្លៃរបស់គេ ជាមួយនឹងក្លឹប គឺទៅដល់៥០៥០០០ផោន ក្នុងមួយសប្តាហ៍នោះ
ប៉ុន្តែមិនដូចការគិតឡើយ Sanchez ដែលមានវ័យ៣១ឆ្នាំទៅហើយ នៅតែបន្តរបួស និងមិនអាចលេងបានល្អឡើយ ឲ្យInter Milan ដោយ១៥ប្រកួតចុងក្រោយ រកបានតែ១គ្រាប់ ហើយក៏កំពុងត្រៀមខ្លួន ត្រឡប់មកអង់គ្លេសវិញដែរ នៅខែកក្កដានេះ ដោយក្លឹបអ៊ីតាលី មិនមានបំណងចង់ចាយលុយ ទិញរូបគេឡើយ។
មកដល់ទីនេះវិញ បានន័យថា Sanchez នឹងនៅតែត្រូវទទួលបានប្រាក់កម្រៃ ក្នុងទំហំនេះដដែល ទោះបីជាមើលទៅ នឹងមិនអាចមានវត្តមាន លេងឲ្យក្លឹបច្រើនក្តី ដោយសារតែកុងត្រាចាស់ នឹងមានសុពលភាព រហូតទៅដល់២ឆ្នាំ ទៀតឯណោះ៕
ប្រែសម្រួល៖ស៊ុនលី