កីឡា

គណៈកម្មាធិការ អូឡាំពិកចិន គាំទ្រការ សម្រេចចិត្តរបស់ IOC លើកាលបរិច្ឆេទ ថ្មីសម្រាប់ ទីក្រុងតូក្យូ ឆ្នាំ ២០២០

ចិន៖គណៈកម្មាធិការអូឡាំពិកចិន (COC) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញការគាំទ្រ យ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិស្តីពីកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០យោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

IOCរួមជាមួយគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិកលើកទី៣២បានប្រកាសថា Tokyo 2020 នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ខណៈជប៉ុន និងTokyo 2020 ព្រមព្រៀងពន្យាពេលការប្រកួតនៅពេលមានការ រីករាលដាលនៃមេរោគ COVID-19។

សេចក្តីថ្លែងការណ៍ COC បាននិយាយថា គណៈកម្មាធិការអូឡាំពិកចិនគាំទ្រការសម្រេចចិត្តរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិហើយជឿជាក់ថា  COVID-19និងគណៈកម្មាធិការរៀបចំអូឡាំពិកនឹង ដោះស្រាយបានល្អនូវបញ្ហាដែលពាក់ព័ន្ធនិងទទួលបាន ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិកតូក្យូ ២០២០។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា COC នឹងបន្តរក្សាទំនាក់ទំនងជាមួយIOC អ្នករៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ និងស្ថាប័នគ្រប់គ្រងកីឡានីមួយៗដើម្បីរក្សាការវិភាគវិនិច្ឆ័យ និងឆ្លើយតបឲ្យបានត្រឹមត្រូវ ទៅនឹងការងារតាមដាន និងសម្របខ្លួនយ៉ាងសកម្មរបស់ចិន ការត្រៀមរៀបចំការអាប់ដេតTokyo 2020៕ដោយ៖លី ភីលីព

Most Popular

To Top