បរទេស៖ ក្រុមហ៊ុន Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្តល់កុងត្រា មានទំហំទឹកប្រាក់ ៨១៨,២លានដុល្លារ សម្រាប់ការផលិតគ្រាប់មីស៊ីល JASSM ឲ្យទៅកងទ័ពអាកាសសហរដ្ឋអាមេរិក និងយោធារបស់ក្រុមសម្ពន្ធមិត្ត។
កុងត្រានេះ ត្រូវបានផ្តល់ថវិកា ក្នុងផ្នែកនៃថវិកាទិញសម្ភារៈឆ្នាំ២០១៨ ដែលមានចំនួន រហូតដល់ទៅ៧៦៧,៤ដុល្លារ ក៏ដូចជាប្រាក់៥០,៧លានដុល្លារ ពីកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់ក្រសួងការពារជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI ។
ប៉ុន្តែវានៅមិនទាន់ ប្រាកដច្បាស់នៅឡើយទេថា អ្នកណានឹងទិញមីស៊ីល ដែលផលិតតាមរយៈកម្មវិធី លក់សម្ភារៈយោធាឲ្យបរទេស ក្រោមកុងត្រាបច្ចុប្បន្ននេះ នៅឡើយនោះទេ ប៉ុន្តែនៅក្នុងខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Lockheed បានទទួលកុងត្រាមួយ ឲ្យផលិតគ្រាប់មីស៊ីល JASSM ឲ្យប្រទេសប៉ូឡូញ ហ្វាំងឡង់ និងអូស្ត្រាលី៕ ប្រែសម្រួល៖ប៉ាង កុង