ព្រឹត្តិការណ៍

អាមេរិកនឹងចេញថ្លៃ ឲ្យរុស្ស៊ីសម្រាប់ សម្ភារៈ ព្យាបាលកូរ៉ូណា ទាំងអស់

បរទេស៖មន្ត្រីរដ្ឋបាលជាន់ខ្ពស់ លោក ត្រាំ មួយរូបបាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងចេញថ្លៃឲ្យ ប្រទេសរុស្ស៊ី សម្រាប់បរិក្ខារពេទ្យទាំងអស់ ដែលទីក្រុងមូស្គូបាន បញ្ជូនមកឲ្យ ដើម្បីជួយប្រយុទ្ធប្រឆាំងការផ្ទុះឆ្លង នៃកូរ៉ូណាវីរុស។ 

វានៅមិនច្បាស់នៅឡើយថា រុស្ស៊ីបញ្ជូនគ្រឿងបរិក្ខារចំនួន៦០តោននោះ សម្រាប់ជាអំណោយ ឬក៏ជាការលក់សម្ភារៈទាំងនោះ ដែលរួមមានផ្លិតបក់បញ្ចូលខ្យល់ ម៉ាស់ ឧបករណ៍ជំនួយដង្ហើម និងសម្ភារៈផ្សេងៗទៀត បន្ទាប់ពីមានកិច្ចសន្ទនាគ្នាតាមទូរសព្ទ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ 

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រំា នៅពេលត្រូវគេសួរអំពីការបញ្ជូនគ្រឿងបរិក្ខារមករបស់រុស្ស៊ីនោះ នៅក្នុងសន្និសីទកាសែទមួយ នៅសេតវិមាន លោកបានមានប្រសាសន៍ថា លោករីករាយនឹងទទួលយកការបញ្ជូនមកនោះ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top