សេដ្ឋកិច្ច​

JD Daojia នឹងផ្តល់ជូនប័ណ្ណ ២៥០លានយ័ន ក្នុងកំឡុងពេល ព្រឹត្តិការណ៍ ទិញឥវ៉ាន់ នៅខែមេសា

ចិន៖ JD Daojia ជាវេទិកាលក់រាយ តាមតម្រូវការ របស់ក្រុមហ៊ុន Dada Group នឹងផ្តល់ប័ណ្ណមានតម្លៃ សរុបជាង ២៥០ លានយ័ន (៣៥,២ លានដុល្លារ) ដល់អតិថិជននៃទីក្រុង និងស្រុកចំនួន៧០០ទូទាំងប្រទេសក្នុងឱកាស ទិញទំនិញបុណ្យគម្រប់ខួប ៥ ឆ្នាំប្រារព្ធធ្វើចាប់ពីថ្ងៃទី ៥ ខែមេសាដល់ថ្ងៃទី ១៦ ខែមេសាយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុននេះ នឹងចាប់ដៃគូ ជាមួយក្រុមហ៊ុន Walmart, Yonghui, CR Vanguard, Unilever, Pepsi Food និងក្រុមហ៊ុនលក់រាយ និងម៉ាកល្បីៗដទៃទៀត។ ការជំរុញការលក់ មានគោលបំណង ពន្លឿនការស្ទុះងើបសេដ្ឋកិច្ច និងបញ្ចោញសក្តានុពល នៃការទិញរបស់អតិថិជន។

ទាក់ទងនឹងការផ្គត់ផ្គង់ ទំនិញក្រុមហ៊ុន JD Daojia នឹងសហការជាមួយ អ្នកលក់រាយផ្សេងៗ និងមានហាងលក់ក្រៅប្រព័ន្ធ ជិត ១០០,០០០ កន្លែងនៅតាមផ្សារទំនើប គ្រឿងទេសឱសថ សុខភាពផ្លែឈើ បន្លែសម្រស់ និងផ្កា។

ក្នុងអំឡុងពេល នៃពិធីបុណ្យទិញទំនិញ អតិថិជនអាចទទួលបានប័ណ្ណបញ្ចុះតម្លៃ ផ្សេងៗគ្នា ដូចជាប័ណ្ណសម្រាប់ការបញ្ចុះតម្លៃ ១០០ ឬ ៥០ភាគរយ ការបញ្ចុះតម្លៃផ្សេងទៀត និងការដឹកជញ្ជូន ដោយឥតគិតថ្លៃ អាចត្រូវបានប្រើ ជាការដកប្រាក់ នៅពេលពួកគេធ្វើការបញ្ជាទិញ នៅវេទិការបស់ JD Daojia ៕ ដោយ៖លី ភីលីព

Most Popular

To Top