ទុយនីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃសៅរ៍ថា កងកម្លំាងសន្តិសុខទុយនេស៊ី បានបាញ់សម្លាប់ភេវករ២នាក់ នៅខេត្តភាគខាងលិច Kasserine ។
ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ “គឺជាលទ្ធផលនៃក្រុមការងារស៊ើបអង្កេតសម្ងាត់ដែលបានអនុវត្តន៍ ដោយអង្គភាពប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ដែលជាផ្នែកមួយ នៃប្រតិបត្តិការទប់ស្កាត់” ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា អង្គភាពសន្តិសុខ បានយកឈ្នះការប៉ុនប៉ងមួយរបស់ក្រុមភេរវករ ដែលបានព្យាយាមចូលក្នុងតំបន់មានមនុស្សប្រមូលគ្នាច្រើន ដើម្បីទទួលបានការផ្គត់ផ្គង់ផ្សេងៗ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដាក់ថា ក្រុមភេវករដែលមានគ្នា០២នាក់ ជាសមាជិករបស់ក្រុម Jund al- Khilafa ឬជាទាហានរបស់ក្រុម Caliphate ដែលមានទំនាក់ទំនងជាមួយអង្គការ ភេរវកម្មរដ្ឋឥស្លាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា