ព្រឹត្តិការណ៍

តួកគី នឹងផ្អាកសកម្មភាព យោធាមួយចំនួននៅស៊ីរី ស្របពេលករណី កូវីដ១៩កើនឡើង

បរទេស ៖ ប្រទេសតួកគី បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយសកម្មភាព យោធានៅតំបន់ប្រតិបត្តិការ ក្នុងប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅ នឹងការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា ស្របពេលដែលករណីស្លាប់ និងករណីឆ្លងនៅតួកគី បានកើនឡើង។

ក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពដែលដាក់ ពង្រាយនៅស៊ីរី ក្នុងពេលបច្ចុប្បន្ននេះ នឹងចូលហើយនិងចេញ ពីតំបន់ប្រតិបត្តិការ លុះត្រាតែមានការអនុញ្ញាតពីមេកងទ័ព ដូច្នោះសកម្មភាព របស់បុគ្គលិកនិងកងទ័ព ត្រូវបានថយចុះ ប្រសិនបើគ្មានការចាំបាច់ទេនោះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលតួកគី បាននិយាយប្រាប់ថា ចំនួនការស្លាប់សរុបក្នុងប្រទេសតួកគី បណ្ដាលពីកូវីដ១៩ បានកើនពីចំនួន៧៣ទៅ៥៧៤ ក្នុងពេល២៤ម៉ោងកន្លងទៅ ហើយករណីឆ្លងថ្មី បានកើនពីចំនួន៣.១៣៥ ដល់ចំនួន២៧.០៦៩៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top