ឡុងដ៌៖ ការិយាល័យ របស់លោក បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ត្រូវបានគេអនុញ្ញាត ឱ្យចូលមន្ទីរពេទ្យ ដើម្បីធ្វើតេស្តិ៍ដោយមានរោគសញ្ញា នៃការឆ្លងមេរោគកូវីដ-១៩ ។
ការិយាល័យ របស់នាយករដ្ឋមន្រ្តី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “នេះគឺជាជំហានប្រុងប្រយ័ត្នជាមុន ខណៈដែលនាយករដ្ឋមន្រ្តីនៅតែមានរោគសញ្ញាជាប់លាប់នៃវីរុស រយៈពេល ១០ ថ្ងៃបន្ទាប់ពីការធ្វើ តេស្តវិជ្ជមានចំពោះវីរុស” ។
នៅថ្ងៃទី២៧ ខែមីនា នាយករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា លោកបានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគឆ្លង។ លោកបានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកនឹងបន្តផ្តាច់ខ្លួននៅឆ្ងាយពីគេ ដោយមានសីតុណ្ហភាព ឬកំដៅខ្លួនខ្លាំង៕
ដោយ ឈូក បូរ៉ា