បរទេស៖អ្នកវិទ្យាសាស្ត្រជប៉ុន បាននិយាយប្រាប់ថា ក្រុមខ្លួនទើបបានអភិវឌ្ឍផលិត ប្រភេទប្លាស្ទិក ដែលអាចបែករលាយបាន នៅក្នុងសមុទ្រ ក្នុងរយៈពេល៣០ថ្ងៃ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន ឈ្មោះ Asahi Shimbun បានរាយការណ៍ប្រាប់ថា ប្លាស្ទិកនោះមានជាតិដំឡូងមីជាវត្ថុធាតុដើម ដែលគេយកទៅ ប្រើប្រាស់សម្រាប់ផលិតជាម្សៅ និងសាច់ដែលគេរកឃើញនៅក្នុងសាច់ឈើ មានប្រភពមក ពីអាកាសធាតុតំបន់ត្រូពិក។
យោងតាមសេចក្តីរាយការណ៍ វត្ថុធាតុដើម ថ្មីនេះ គឺជាលទ្ធផល នៃកិច្ចសហការគ្នា រវាងក្រុមវិស្វកម្មដឹកនាំដោយសាកលវិទ្យាល័យ អូសាកា និងមន្ទីរពិសោធន៍ ស្រាវជ្រាវចំណីអាហារជប៉ុន ហើយអ្នកវិទ្យាសាស្ត្របានននិយាយថា វត្ថុធាតុដើមពីរុក្ខជាតិ គឺមិនថ្លៃនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង