បរទេស ៖ នៅថ្ងៃអាទិត្យទី១២ ខែមេសានេះ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាសថាខែល ការពារដែនអាកាសថ្មី សម្រាប់ការពារសុវត្ថិភាព ជូនកងម្លាំងអាមេរិក និងសម្ព័ន្ធនោះ គឺត្រូវបានតម្លើង និងអនុញ្ញាតិឲ្យប្រើប្រាស់ ហើយនៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់។
មន្ត្រីដដែលបានបញ្ជាក់ ទៀតថា កន្លងមកជារឿយៗ ក្រុមកងកម្លាំងអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តផង ត្រូវបានវាយប្រហារ ដោយកងកម្លាំងជ្រុល និយមក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានការគាំទ្រ ពីក្រោយដោយរដ្ឋាភិបាល តេហរ៉ង់ ជាពិសេសនៅប៉ុន្មាន ខែចុងក្រោយនេះ។
ជើងទម្រសម្រាប់បាញ់មីស៊ីល ប្រភេទ Patroit ជាច្រើនព្រមទាំងប្រព័ន្ធការពារ ចំងាយខ្លីចំនួន២ផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរ ការជាផ្លូវការនៅក្នុងមូលដ្ឋាន ទ័ពអាមេរិកal Asad ដែលជាកន្លែងអ៊ីរ៉ង់ បានវាយប្រហារ តាមអាកាសដោយមីស៊ីល កាលពីខែមករាកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី