ព្រឹត្តិការណ៍

នាយកប្រតិបត្តិក្រុមហ៊ុន SoftBank៖ លោកនឹងផ្គត់ផ្គង់របាំង៣០០ លានក្នុងមួយខែ ដល់ប្រទេសជប៉ុន

តូក្យូ៖ លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group Corp បានមានប្រសាសន៍ថា លោកផ្គត់ផ្គង់របាំងចំនួន៣០០ លានម៉ាស់ក្នុងមួយខែ សម្រាប់ប្រទេសជប៉ុន បន្ទាប់ពីបានឈានដល់ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីចិន BYD Co Ltd បានចាប់ផ្តើមផលិតរបាំងមុខផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Son បាននិយាយនៅលើ បណ្តាញសង្គម Twitter ថា ចាប់ពីខែបន្ទាប់ SoftBank នឹងផ្តល់របាំងពីរប្រភេទផ្សេងគ្នាដំបូង សម្រាប់បុគ្គលិកពេទ្យ ដោយសហការជាមួយ ក្រុមពាក់ម៉ាស់ របស់រដ្ឋាភិបាលជប៉ុន បង្កើតឡើង ដើម្បីដោះស្រាយកង្វះខាត ដោយសារតែការផ្ទុះឡើងនៃវីរុសនេះ។

ក្រុមហ៊ុន SoftBank កាលពីខែមុនបាននិយាយថា ខ្លួនបានបរិច្ចាគរបាំងចំនួន ១,៤ លានដល់រដ្ឋញូវយ៉ក នឹងផ្គត់ផ្គង់របាំង ដោយមិនយកប្រាក់ចំណេញ។ ការដោះស្រាយបញ្ហាផ្គត់ផ្គង់ គឺជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាលជប៉ុន ដែលនឹងចាប់ផ្តើមផ្តល់របាំង ទឹកលាងសម្អាត ចំនួន២ដល់គ្រួសារ នៅសប្តាហ៍ក្រោយ នេះជាសកម្មភាពមួយ ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមថា មិនមានលក្ខណៈគ្រប់គ្រាន់។

រដ្ឋាភិបាលក៏កំពុង កំណត់គោលដៅផលិតក្នុងស្រុក ចំនួន ៧០០ លានរបាំង ដែលអាចចោលបាន។ លោក Son ដែលមានប្រវត្តិជាដៃគូ និងវិនិយោគទុន​ នៅក្នុងក្រុមហ៊ុនចិន បាននិយាយថា BYD កំពុងរៀបចំខ្សែថ្មី ដើម្បីផលិតរបាំងមុខ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា សមត្ថភាពផលិតរបស់ BYD បានឈានដល់របាំង ១៥ លានក្នុងមួយថ្ងៃក្នុងមួយថ្ងៃ ដោយបញ្ជាក់ថា ក្រុមហ៊ុននឹងផ្គត់ផ្គង់របាំងមុខ ឲ្យក្រុមហ៊ុន SoftBank ។ ការផ្គត់ផ្គង់របស់ SoftBank នឹងមានរបាំង ១០០ លានប្រភេទ N95 ដែលអាចត្រងយកភាគល្អិតតូចៗ និងរបាំងវះកាត់ទៀងទាត់ ២០០ លាន៕ ដោយ៖លី ភីលីព

Most Popular

To Top