HANGZHOU៖ អ្នករៀបចំបាននិយាយថា សម្រាប់ការសាងសង់នៅទីតាំង៤២ នៃ៥៨កន្លែង និងកន្លែងជំនួយសម្រាប់ ព្រឹត្តិការណ៍កីឡាអាស៊ី ២០២២ “2022 Asian Games” នៅហាំងចូវ ប្រទេសចិនគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២០ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
ទីលានប្រកួតចំនួន៥៣ ភូមិកីឡាអាស៊ីចំនួន៥ “Asian Games villages” និងកន្លែងហ្វឹកហាត់ចំនួន ៣១ កន្លែងត្រូវការសម្រាប់ ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២២ ។ ចំនួន៤០ នៃអគារទាំងនោះកំពុងត្រូវបាន សាងសង់រួចហើយនៅក្នុងឆ្នាំ ២០១៩ ហើយការសាងសង់នៅលើទីលានប្រកួត ដែលនៅសល់នឹងចាប់ផ្តើមនៅឆ្នាំនេះ។
គណៈកម្មាធិការរៀបចំបាននិយាយថា គោលដៅរបស់យើងគឺដើម្បីបញ្ចប់ ការសាងសង់កន្លែងប្រកួតប្រជែង និងកន្លែងជំនួយចំនួន ៤២ នៅចុងឆ្នាំនេះ ដែលមានចំនួនច្រើនជាង ៨៥ ភាគរយនៃការងារសាងសង់សរុប។ ជាមួយនឹង “ឆ្លាត” ដែលជាប្រធានបទសំខាន់នៃហ្គេមឆ្នាំ ២០២២ បច្ចេកវិទ្យាខ្ពស់នឹងត្រូវបាន បង្ហាញនៅក្នុងការងារសាងសង់ ដោយទាញយកអត្ថប្រយោជន៍ ពីចំណុចខ្លាំងរបស់ហាំងចូវ នៅក្នុងប្រព័ន្ធឆ្លាតវៃ។
ទីលានប្រកួតទាំងអស់ត្រូវបានរំពឹងថា នឹងបញ្ចប់នៅខែមីនាឆ្នាំ ២០២១ ។ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នឹងត្រូវរៀបចំឡើងនៅ ទីក្រុងហាំងចូវចាប់ពីថ្ងៃទី ១០ ដល់ ២៥ ខែកញ្ញាឆ្នាំ ២០២២ ។ វានឹងក្លាយជាព្រឹត្តិការណ៍ កីឡាអាស៊ីលើកទី៣ ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងឆ្នាំ១៩៩០ និងក្វាងចូវឆ្នាំ ២០១០ ៕
ដោយ៖ លី ភីលីព