សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបង្កើនថវិកាសុខាភិបាល របស់ខ្លួនសម្រាប់ឆ្នាំនេះ និងបានកាត់បន្ថយជិតពាក់កណ្តាល នៃផែនការចំណាយសរុប សម្រាប់គម្រោងសាងសង់សេដ្ឋកិច្ច ចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការផ្ទុះឡើងនៃវីរុសនេះ នៅក្នុងសេដ្ឋកិច្ចកំពុងធ្លាក់ចុះក្រោម ការដាក់ទណ្ឌកម្មពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ បានចុះផ្សាយថា ក្នុងអំឡុងពេលនៃសម័យប្រជុំ នៃសភាប្រជាជនជាន់ខ្ពស់ (SPA) នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងបានព្យាករណ៍ថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើង ៤,២ ភាគរយក្នុងមួយឆ្នាំ នៅឆ្នាំនេះជាមួយនឹងការចំណាយរបស់ខ្លួន ដែលបានព្យាករថា នឹងកើនឡើង ៦ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។
យោងតាមការចុះផ្សាយ របស់ព័ត៌មានកូរ៉េខាងជើង KCNA បានបង្កើនការចំណាយលើ គម្រោងសាងសង់សេដ្ឋកិច្ចនៅឆ្នាំនេះ ៦,២ភាគរយធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៤៧,៨ភាគរយ នៃការចំណាយសរុប ៕
ដោយ ឈូក បូរ៉ា