ព្រឹត្តិការណ៍

IMF៖ ពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់បំផុត មិនធ្លាប់មាន ក្នុងសតវត្សរ៍នេះ

បរទេស៖ នៅសប្តាហ៍នេះមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថាIMFបានធ្វើការព្រមាន ថាកម្រិតវិបត្តិសេដ្ឋកិច្ចក្នុងពេលនេះនឹងធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជិតមួយ សតវត្សរ៍នេះ ហើយបានព្រមានថាការធ្លាក់ចុះនិងការស្ទុះងើប នៃសេដ្ឋកិច្ចពិភពលោក នឹងអាក្រក់ជាងការរំពឹងទុក ប្រសិនបើCOVID19 នឹងនៅតែអូសបន្លាយឬអាចត្រឡប់មកវិញនោះ។

នៅក្នុងការស្ទាបស្ទង់ដំបូង របស់អង្គការសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយរបាយការណ៍ តាំងតែពីពេលមេរោគកូវីដ-១៩ អាចឲ្យយើងឃើញយ៉ាងច្បាស់ថាសេដ្ឋកិច្ចរបស់ប្រទេសធំៗ ជាបន្តបន្ទាប់បានធ្លាក់ចុះ ហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ IMF បានទស្សន៍ទាយថាGross Domestic Productឬផលិតផលក្នុងសរុប របស់ពិភពលោកនឹងធ្លាក់ចុះទៅដល់៣ភាគរយ។

បើប្រៀបធៀបទៅនឹងតួលេខដែលមាន កាលពីខែមករាដែលមានកំណើនដល់ទៅ៣,៣ភាគរយនៃGDPនោះមានន័យថាវាគឺជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលតួលេខធ្លាក់ចុះនៃសេដ្ឋកិច្ចកាលពីឆ្នាំ២០០៩ជា គ្រាដែលពិភពលោកជួបវិបត្តិហិរញ្ញវត្ថុនោះគឺតួលេខធ្លាក់ចុះ មានតែត្រឹម០,១ភាគរយប៉ុណ្ណោះ។

ទោះបីជាកន្លងមកIMFបានទស្សទាយថានឹងមានកំណើនGDP ដល់ទៅ៥,៨ភាគរយ នៅឆ្នាំក្រោយដែលជាតួលេខកើនឡើងខ្ពស់បំផុតគិត ចាប់តាំងតែពីឆ្នាំ១៩៨០នោះ ប៉ុន្តែក្រោយការមកដល់នៃមេរោគកូវីដ១៩មានន័យថា ពិភពលោកនឹងត្រៀមខ្លួនទៅនឹងការធ្លាក់ចុះដ៏ខ្លាំងក្លាជាពិសេសពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិង ការនាំចេញ នាំចូលទំនិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top