បរទេស៖មេបញ្ជាការយោធាមួយរូប នៅក្នុងសម្ពន្ធមិត្តប្រចាំតំបន់គាំទ្រទីក្រុងដាម៉ាស និងប្រភពសន្តិសុខមួយ បាននិយាយថា កូនដ្រូនរបស់ប្រទេសអ៊ីស្រាអែល មួយគ្រឿង បានវាយប្រហាររថយន្តមួយ គ្រឿង ដែលដឹកកងកម្លាំង មកពីពួកហេស៍ប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេស ស៊ីរី ជិតព្រំដែនតាលីបង់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន HAARETZ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ប្រភពទាំងនោះបាននិយាយប្រាប់ថា មិនមានអ្នករងគ្រោះនោះទេ ដោយមនុស្សលើរថយន្តបានគេចផុត នៅមុនពេល រថយន្តត្រូវវាយប្រហារចំ។
ប៉ុន្តែនៅពេលភ្លាមៗនេះ មិនមានសេចក្តីអត្ថាធិប្បាយណាមួយ ពីទីក្រុងដាម៉ាសនោះទេ ហើយយោងតាម សេចក្តីរាយការណ៍មួយផ្សេងទៀត បានឲ្យដឹងថា រថយន្តនោះ ជាប្រភេទរថយន្ត Jeep Grand Cherokee ពណ៌ខ្មៅ បានទទួលរងការ ខូចខាងយ៉ាងធ្ងន់ធ្ងរ៕