វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា លោកនៅតែជឿជាក់ថា កូរ៉េខាងត្បូងអាច និងគួរតែចំណាយបន្ថែមទៀត សម្រាប់ការឈរជើង របស់កងទ័ពអាមេរិក នៅលើឧបទ្វីបនេះ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានខ្លី នៃមន្ទីរបញ្ចកោណ លោកមិនបានឆ្លើយសំណួរចំៗ អំពីរបាយការណ៍នាពេលថ្មីៗនេះថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបដិសេធសំណើ របស់កូរ៉េខាងត្បូង ដើម្បីបង្កើនការចូលរួម វិភាគទានយ៉ាងហោចណាស់ ១៣ ភាគរយពីឆ្នាំមុន។
ប៉ុន្តែលោកបានកត់សម្គាល់ថា លោកបានជជែជាមួយ រដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូងលោក Jeong Kyeong-doo ហើយ “ទស្សនៈរបស់ខ្ញុំនៅតែថា ប្រទេសកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងគួរឱ្យទុកចិត្តរបស់យើង ប៉ុន្តែពួកគេជាប្រទេសអ្នកមាន” ៕
ដោយ ឈូក បូរ៉ា