សុខភាព និង ផ្លូវភេទ

ស៊ុយអ៊ែត បញ្ជូន ស្រោមអនាម័យ និង ឧបករណ៍ រំលូតកូន ទៅកាន់ទ្វីប អាហ្វ្រិក ចំពេល ដែលជំងឺកូវីដ-១៩ កំពុង រីករាលដាល

បរទេស៖ អគ្គនាយកទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះអន្តរជាតិរបស់ស៊ុយអែត លោកស្រី Carin Jämtin បានព្រមានពីការកើនឡើងយ៉ាងខ្លាំងនៃមេរោគអេដស៍ ការមានផ្ទៃពោះដែលមិនចង់បាន ការរំលូតកូនដោយមិនមានសុវត្ថិភាព និងការកើនឡើងអត្រាមរណភាពមាតា នៅពេលមានជំងឺរាតត្បាតឆ្លងកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០ បានឱ្យដឹងថា ដោយសារវិបត្ដិនៃជំងឺឆ្លងមេរោគពិភពលោក ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (Sida) បានប្រកាសផែនការវិនិយោគ ២០ លាន SEK ស្មើនឹង ២ លានដុល្លារអាមេរិក ដើម្បីកែលម្អលទ្ធភាពទទួលបានផលិតផលពន្យារកំណើត និងរំលូតកូននៅទ្វីបអាហ្វ្រិក។

អគ្គនាយក Sida លោកស្រី Carin Jämtin អតីតលេខាធិការគណបក្សប្រជាធិបតេយ្យសង្គម និងជាអតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍និងសហប្រតិបត្តិការ បានព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃមេរោគអេដស៍ ការមានផ្ទៃពោះដែលមិនចង់បាន ការរំលូតកូនដោយមិនមានសុវត្ថិភាព និងអត្រាមរណភាពមាតាកើនឡើងនៅពេលមានការរីករាលដាលនៃជំងឺឆ្លង។

យោងទៅតាម Social ការបិទព្រំដែន និងការផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid បានន័យថា បញ្ហាសុខភាពផ្សេងទៀតត្រូវបានគេមិនយកចិត្តទុកដាក់ ដែលមានន័យថាលទ្ធភាពនៃការពន្យាកំណើត និងផលិតផលរំលូតកូនកំពុងថយចុះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top