ព្រឹត្តិការណ៍

ទីតាំងកម្សាន្តទេសចរណ៍ នៅជប៉ុន មានសភាពស្ងាត់ជ្រងំ ខណៈរដ្ឋាភិបាល ប្រកាសបន្ត ដាក់ប្រទេសទាំងមូល ស្ថិតក្នុងគ្រាអាសន្ន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា នៅតាមបណ្តាដងវិថីនានា និងតំបន់ទេសចរណ៍ នៅក្នុងប្រទេសជប៉ុន មានសភាពស្ងាត់ជ្រងំ នៅថ្ងៃសៅរ៍នេះ ខណៈ ប្រទេសបានឈានចូល ដល់ចុងសប្តាហ៍ដំបូង គិតចាប់តាំងពីរដ្ឋមួយ ស្ថិតក្នុងគ្រាមានអាសន្ន ហើយត្រូវបាន បន្លាយពេលទូទំាងប្រទេស ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩  ។

ទន្ទឺមនឹងនេះដែរ លោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ធ្វើការជំរុញឲ្យកាត់បន្ថយ ការប៉ះពាល់គ្នា រវាងមនុស្ស ម្នាក់នឹងមនុស្សម្នាក់ទៀត ដោយបានលើសពី ៨០ភាគរយ ហើយជាថ្មីម្តងទៀត កាលពីថ្ងៃសុក្រ សូមឲ្យពលរដ្ឋ ទាំងអស់ នៅទូទាំងប្រទេស ដែលរស់នៅលើ ខេត្តចំនួន៤៧ សូមរក្សាការចេញទៅខាងក្រៅផ្ទះ ដោយមិនមាន ហេតុផលចាំបាច់ ។

គួររបញ្ជាក់ថា ក្រុងតូក្យូ បានឈានចូល សប្តាហ៍ទី២ហើយ ចាប់តាំងពីបានប្រកាស ដាក់រដ្ឋមួយស្ថិតក្នុងគ្រា អាសន្ន ដែលមានមនុស្សចេញក្រៅផ្ទះ បន្តថយចុះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top