បរទេស៖ នាវាពិឃាតសហរដ្ឋអាមេរិក ចំនួន៣គ្រឿង ជាមួយ នឹងកងនាវាលេខ៦អាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើសមយុទ្ធនានា នៅក្នុងសមុទ្របាល់ទិក និងសមុទ្រខ្មៅ នេះបើយោងតាមសម្តី របស់អង្គការសម្ពន្ធមិត្ត ណាតូ និងទ័ពជើងទឹកសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូ បាននិយាយប្រាប់ថា នាវាពិឃាដ USS Donald Cook បានចូលទៅក្នុង សមុទ្របាល់ទិក កាលពីថ្ងៃសៅរ៍ ធ្វើប្រតិបត្តិការដែនសមុទ្រ ជាមួយសម្ពន្ធមិត្តអឺរ៉ុប។
ហើយនាវានេះ កាលពីថ្ងៃចន្ទ ត្រូវបានចូលរួមដោយ នាវាពិឃាដ USS Porter ដែលធ្វើដំណើរ ចូលមកសមុទ្របាល់ទិក ដើម្បីធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ ជាមួយសម្ពន្ធមិត្តណាតូនិងដៃគូនានា ចំណែកទ័ពជើងទឹកអាមេរិក បានប្រកាសនៅសប្ដាហ៍នេះថា នាវាពិឃាដ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើប្រតិបត្តិការ ជាមួយកងនាវាលេខ៦ នៅអឺរ៉ុប៕
ប្រែសម្រួល៖ប៉ាង កុង