បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា លោកនឹងមានបំណងផ្តល់ ជំនួយដល់ ប្រទេសអ៊ីរ៉ង់ ដើម្បីជួយដោះស្រាយចំពោះការ ផ្ទុះឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា ប្រសិនបើទីក្រុងតេអេរ៉ង់ ស្នើសុំឲ្យជួយ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនៅសេតវិមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ ត្រូវការជំនួយលើបញ្ហានេះ ខ្ញុំនឹងមានបំណងជួយ”។
គួរបញ្ជាក់ថា យោងតាមទិន្នន័យដែល បានធ្វើបច្ចុប្បន្នភាពដោយគេហទំព័រ Worlometer នៅថ្ងៃទី២០ ខែមេសានេះ ក្នុងប្រទេសអ៊ីរ៉ង់ មានចំនួនករណី ឆ្លងមេរោគកូរ៉ូណាដែលបានធ្វើបញ្ជាក់រកឃើញសុរប ចំនួន៨២.២១១ករណី ករណីស្លាប់ចំនួន៥.១១៨ករណី និងចំនួនអ្នកជាសះស្បើយ ៥៧.០២៣នាក់៕ ប្រែសម្រួល៖ប៉ាង កុង