តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញ នៅថ្ងៃច័ន្ទនេះថាការនាំចេញរបស់ជប៉ុន ក្នុងខែមីនា បានធ្លាក់ចុះខ្លាំងបំផុតប្រចាំខែ ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លះ ដោយសារតែមេរោគឆ្លងកូវីដ-១៩ ដែលដាក់ទម្ងន់ទៅលើ តម្រូវការនៅបរទេស។
ការនាំចេញបានធ្លាក់ចុះ ១១,៧ ភាគរយស្មើនឹង ៦,៣៦ ពាន់ពាន់លានយ៉េន (៥៩ ពាន់លានដុល្លារ) ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពី ខែកក្កដាឆ្នាំ ២០១៦ ក្នុងការប៉ះទង្គិចដល់សេដ្ឋកិច្ចធំលំដាប់ទី៣ របស់ពិភពលោកមួយនេះ។
ការនាំចូលបានធ្លាក់ចុះ ៥,០ ភាគរយដល់ ៦,៣៥ ពាន់ពាន់លានយ៉េន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃនៃការនាំចូលថាមពល ដូចជាឧស្ម័នធម្មជាតិ និងធ្យូងថ្មដែលធ្វើ ឲ្យអតិរេកពាណិជ្ជកម្មទំនិញមានចំនួន ៤,៩ ពាន់លានយ៉េន នេះបើយោងតាមរបាយការណ៍ បឋមរបស់ក្រសួងហិរញ្ញវត្ថុ។
ការនាំចេញទៅកាន់ សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៦,៥ ភាគរយ ដែលជា ការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០១១ ដោយមានតម្រូវការ រថយន្តធ្លាក់ ចុះខណៈការចាក់សោត្រូវបានដាក់នៅក្នុងទីក្រុងញូវយ៉ក និងកន្លែងផ្សេងទៀត ដើម្បីការពារមេរោគឆ្លង ពីការឆ្លងរាលដាល៕