អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសកាណាដា បានឲ្យដឹងថា មនុស្សប្រមាណជាង១៧នាក់ ក្នុងនោះរាប់ទាំងមន្ត្រីប៉ូលិស បានត្រូវសម្លាប់ និងមនុស្សមួយចំនួន ទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ នៅខេត្ត Nova Scotia ភាគខាងកើតប្រទេសកាណាដា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
ខ្មាន់កាំភ្លើងម្នាក់ ដែលមានអាយុ៥១ឆ្នាំ ភេទប្រុស មានឈ្មោះ Gabriel Wortman ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីប៉ូលិស ។ ការបាញ់រះរបស់ខ្មាន់កំាភ្លើងរូបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្រុង Portapique ចម្ងាយប្រមាណ១៣០គីឡូម៉ែត្រ ពីក្រុង Halifax រដ្ឋធានីរបស់ខេត្ត Nova Scotia ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឈ្មោះ CBC បានរាយការណ៍ថា ខ្មាន់កាំភ្លើង ពាក់ឯកសណ្ឋានប៉ូលិស និងបើករថយន្តប៉ូលិស នៅក្នុងអំឡុងពេលដែលរូបគាត់ កំពុងធ្វើការបាញ់ សម្លាប់មនុស្ស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា