វ៉ាស៊ីនតោន៖ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញផែនទីកម្ដៅមួយ ដែលត្រូវបានបំពាក់ ដោយទិន្នន័យ Facebook ដែលមានគោលបំណង ជួយតាមដានការរីករាលដាល នៃជំងឺកូរ៉ូណា និងគ្រោងសម្រាប់ បើកដំណើរការសង្គមឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
បើយោងតាមសេចក្តីថ្លែងការណ៍ របស់សាកលវិទ្យាល័យថា គម្រោងសាកលវិទ្យាល័យ Carnegie Mellon ផ្តល់ជូនការចង្អុលបង្ហាញ ពេលវេលាជាក់ស្តែង នៃសកម្មភាព COVID-19 មិនមានពីប្រភពផ្សេងទៀត ។ ផែនទីនេះត្រូវបានបង្កើតឡើង ជាមួយនឹងការឆ្លើយតបរាប់លាននាក់ ចំពោះការស្ទង់មតិរបស់អ្នកប្រើប្រាស់ Facebook និង Google ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីតាមដាន ការរីករាលដាលនៃមេរោគ។
នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បាននិយាយថា ផែនទីកម្ដៅ ដែលបច្ចុប្បន្នមាន សម្រាប់សហរដ្ឋអាមេរិក កំពុងត្រូវបានពង្រីកជាសកល ដោយមានជំនួយពីក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យម៉ារីលែន។ លោក Zuckerberg បានសរសេរ នៅលើទំព័រ Facebook របស់លោកនិងនៅក្នុងកាសែត Washington Post ថា នៅពេលដែលពិភពលោក ប្រយុទ្ធប្រឆាំងនឹង COVID-19 ហើយបណ្តាប្រទេសនានា បង្កើតផែនការដើម្បី បើកសង្គមរបស់ពួកគេឡើងវិញ វាចាំបាច់ត្រូវមានការយល់ដឹងច្បាស់ អំពីរបៀបដែលជំងឺនេះ កំពុងរីករាលដាល” ។
ជាមួយសហគមន៍ រាប់ពាន់លាននាក់ នៅទូទាំងពិភពលោក Facebook អាចជួយអ្នកស្រាវជ្រាវ និងអាជ្ញាធរសុខាភិបាល ទទួលបានព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើង និងចាប់ផ្តើមរៀបចំផែនការ សម្រាប់ការជាសះស្បើយឡើងវិញ៕ ដោយ៖លី ភីលីព