បច្ចេកវិទ្យា

ការនាំចេញរថយន្ត របស់កូរ៉េខាងត្បូង​ ធ្លាក់ចុះ ៤៦ភាគរយ​ ក្នុងរយៈពេល ១៧ ថ្ងៃដំបូងនៃខែមេសា​ ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖​ យោងតាមទិន្នន័យដែល បានផ្តល់ដោយក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពលបានឱ្យដឹងថា​ ការនាំចេញរថយន្តទៅក្រៅ ប្រទេសរបស់កូរ៉េខាងត្បូងបានឈានដល់ ៤៨.៨០០ គ្រឿងក្នុងរយៈពេល ១៧ ថ្ងៃដំបូងនៃខែនេះ​ ដែលធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន​ ៩០.០០៩ គ្រឿងដែលបានប្រកាសកាលពីឆ្នាំមុន។

ប្រភពបានបង្ហាញថា​ លទ្ធផលនៃការផលិតរថយន្តបានធ្លាក់ចុះ ១៩,២ ភាគរយក្នុងរយៈពេលដែលមានចំនួន ១៧១.៥៣៥ គ្រឿង​ ហេីយការនាំចេញដោយស្វ័យប្រវត្តិធ្លាក់ចុះ ៤៦ ភាគរយគិតត្រឹមពាក់កណ្តាលខែមេសា​ ចំពេលការរីករាលដាលនៃជំងឺរាតត្បាតកូវីដ- ១៩។ 

 ការថយចុះនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនលក់រថយន្តនៅក្នុងទីផ្សារធំៗ រួមទាំងសហរដ្ឋអាមេរិក​ និងបណ្តាប្រទេសអ៊ឺរ៉ុប​ បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងខែនេះ​ ចំពេលដែលការរីករាលដាលនៃជំងឺ (COVID-១៩) ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលក់រថយន្តរបស់កូរ៉េខាងត្បូង៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top