ប្លែកៗ

អ្នកវិទ្យាសាស្ត្រ រកឃើញ ទីតាំងនៃសមរភូមិ ដ៏អស្ចារ្យ ដំបូងគេរបស់ លោក Hannibal នៅអេស្ប៉ាញ

អេស្ប៉ាញ៖អ្នកវិទ្យាសាស្ត្របាននិយាយថា សមរភូមិដែល ធ្វើឲ្យលោក Hannibal ទទួលបានជ័យជម្នះដ៏អស្ចារ្យលើក ដំបូងរបស់ខ្លួន និងបានបើកផ្លូវ សម្រាប់ការដង្ហែក្បួនរបស់លោកនៅលើទីក្រុងរ៉ូមត្រូវបានរកឃើញ នៅក្នុងប្រទេសអេស្ប៉ាញនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

កងទ័ពរបស់លោកដែលមាន បុរស ២៥,០០០ នាក់ និងដំរីសង្រ្គាម៤០ក្បាល បានយកឈ្នះលើកុលសម្ព័ន្ធអេស្បាញ ដែលមានកម្លាំង ១០០,០០០ នាក់នៅក្នុងសមរ ភូមិធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Hannibal ក្លាយជា អ្នកសង្គ្រោះសង្គ្រាម។ យោងតាមការស្រាវជ្រាវ ថ្មីបានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅ ច្រាំងទន្លេ Tagus រវាង Driebes និង Illana នៅ Guadalajara ក្នុងឆ្នាំ២២០គ.ស។

អ្នកសិក្សាបាននិយាយថា ការប្រយុទ្ធបានកើតឡើងនៅ ជិតការតាំងទីលំនៅរបស់កុលសម្ព័ន្ធ Carparthian ក្បែរខារ៉ាកា នៅភាគកណ្តាលនៃប្រទេស អេស្ប៉ាញ។ Hannibal ជាមេបញ្ជាការ Carthaginian នៃរឿងព្រេងនិទានត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ការដើរដំរីសង្រ្គាមចំនួន ៤០ នៅទូទាំងភ្នំ Alps ក្នុងដំណើរស្វែងរកឈាម ស្រេកឃ្លានរបស់ខ្លួនដើម្បីកម្ចាត់រ៉ូម។ ប៉ុន្តែ២ឆ្នាំមុនពេលដែលលោក ធ្វើដំណើរឆ្លងកាត់ជួរ ភ្នំក្នុងកំឡុងពេលសង្គ្រាមលើកទី ២ មេបញ្ជាការយោធាដែលមានអាយុទើបតែ ២៧ ឆ្នាំកំពុងធ្វើសង្គ្រាមជាមួយកុលសម្ព័ន្ធអេស្ប៉ាញ។

ភាពជោគជ័យរបស់គាត់នៅអ៊ីប៊ែរៀ បានពង្រឹងជំហររបស់ លោកនៅក្នុងវិស័យយោធា និងអនុញ្ញាតឲ្យលោកទទួលបន្ទុកសង្រ្គាម នាពេលខាងមុខ ដោយឈានដល់ការដង្ហែក្បួនដ៏អង់អាចនៅលើចក្រភពរ៉ូមដោយមានដំរីចំនួន ៤០ ក្បាលរបស់គាត់ឆ្លងកាត់ភ្នំអាល់។

មុននេះក្នុងឆ្នាំ ២២០គ.ស លោកបានយកឈ្នះទីក្រុង Helmática ដោយជោគជ័យនៅពេលនេះគឺតំបន់ Salamanca នៅភាគពាយព្យនៃប្រទេសបន្ទាប់ ពីបានវាយឈ្នះកុលសម្ព័ន្ធ Vettones ។ ស្ថិតនៅក្នុងភាពជោគជ័យនៃជ័យជម្នះរបស់ លោក លោកត្រូវបានគេស្ទាក់ចាប់នៅពេលលោកត្រឡប់ទៅទីស្នាក់ការកណ្តាលរដូវរងាររបស់ លោកនៅ Qart Hadasht ដែលសព្វថ្ងៃជា Cartagena សម័យទំនើបនៅភាគអាគ្នេយ៍ ប្រទេសអេស្ប៉ាញ។

វាគឺជាទីតាំងនៃការប៉ះទង្គិចគ្នាពិសេសនេះ ដែលជាប្រធានបទដ៏ក្តៅគគុក មួយក្នុងចំណោមប្រវត្តិវិទូ និងបុរាណវិទូដូចគ្នាដែលការទាស់ទែងគ្នា ពីរសតវត្សរ៍មិនបានបង្ហាញ ពីទីតាំងរបស់វា៕

Most Popular

To Top