កូវីដ១៩និងការជាប់គាំងការប្រកួត បានក្លាយចំណាប់ខ្មាំងសម្រាប់ប្រធានក្លឹបទាំងឡាយរបស់ លីកកំពូលអង់គ្លេស។នៅក្នុងកិច្ចពិភាក្សាគ្នាចុងក្រោយ មួយជាមួយនឹង សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបUEFA ផងនិងលីកកំពូល នៅអ៊ឺរ៉ុបផងប្រធានក្លឹបនៅអង់គ្លេសបានចេញមកធ្វើការប្តេជ្ញាក្នុង ការដំណើរការប្រកួតឡើងវិញហើយធ្វើយ៉ាងណា បញ្ចប់ទៅឲ្យបាននៅចុងខែកក្កដា។
The Sunsportsចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមេសានេះបានសរសេរថា ចំណែងឯកិច្ចព្រមព្រៀងគ្នាផ្សេងទៀតដែលត្រូវបានធ្វើនោះ គឺថាការប្រកួតពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុបChampion League និងEuropa Leagueដែលនៅសេសសល់ នឹងត្រឡប់មកប្រកួតវិញចាប់ពីខែសីហា។
ហើយក្រៅពីនេះប្រធានក្លឹបភាគ ច្រើនរបស់អង់គ្លេសក៏បានសំណូមពរផងដែរប្រសិនបើករណី មិនអាច បញ្ចប់រដូវកាលបានទេនោះសហព័ន្ធបាល់ទាត់អង់គ្លេស FAគួរតែបន្តគោរពតាមគោលការណ៍ដដែលគឺក្លឹប៣ សម្រាប់Champion Leagueរដូវកាលក្រោយនិង៣ក្លឹប នៅបាតតារាងនឹងត្រូវធ្លាក់ទៅChampionshipដូចធម្មតា៕
ប្រែសម្រួល៖ស៊ុនលី