ព្រឹត្តិការណ៍

Apple និងGoogle និយាយថា អ្នកប្រើប្រាស់ ត្រូវត្រួតពិនិត្យឧបករណ៍ តាមដានមេរោគឲ្យច្បាស់

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple និង Google បាននិយាយថា ពួកគេមានបច្ចេកវិទ្យាតាមដានមេរោគឆ្លង “ទំនាក់ទំនងតាមដាន” អាចឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន អាចគ្រប់គ្រងទិន្នន័យរបស់ពួកគេផ្ទាល់ ហើយប្រព័ន្ធនេះ ទំនងជានឹងត្រូវបិទ បន្ទាប់ពីការរាតត្បាតរាលដាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក ដែលបានចូលរួម ក្នុងកិច្ចសហប្រតិបត្តិការ មិនធ្លាប់មានពីមុនមក បានអនុញ្ញាតឲ្យស្មាតហ្វូន អាចទំនាក់ទំនងគ្នា នៅលើវេទិការៀងៗខ្លួន បានចេញផ្សាយព័ត៌មានបច្ចេកទេសថ្មីៗ នៃកម្មវិធីរបស់ពួកគេ ដែលបង្ហាញពីការ ការពារភាពឯកជន នៅក្នុងគំនិតផ្តួចផ្តើមនេះ។

យោងតាមឯកសារ ដែលចេញផ្សាយ ដោយក្រុមហ៊ុន Silicon Valley បានឲ្យដឹងថា អ្នកប្រើប្រាស់ម្នាក់ៗ នឹងត្រូវធ្វើការជ្រើសរើសច្បាស់លាស់ ដើម្បីបើកបច្ចេកវិទ្យា។ វាក៏អាចត្រូវបានបិទ ដោយអ្នកប្រើប្រាស់ នៅពេលណាមួយផងដែរ ។

ប្រព័ន្ធនេះ មិនប្រមូលទិន្នន័យទីតាំង ពីឧបករណ៍របស់អ្នកទេ ហើយក៏មិនចែករម្លែក អត្តសញ្ញាណអ្នកប្រើផ្សេងទៀត ឲ្យគ្នាទៅវិញទៅមកដែរ គឺ Google និង Apple។ អ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យទាំងអស់ ដែលពួកគេចង់ចែករម្លែក និងការសម្រេចចែករម្លែក។

ការប្រកាសនេះធ្វើឡើង ជាមួយទីភ្នាក់ងារសុខាភិបាល នៅជុំវិញពិភពលោក ដើម្បីបង្កើតកម្មវិធី ដែលប្រើបច្ចេកវិទ្យាប៊្លូធូសឥតខ្សែ នៅក្នុងស្មាតហ្វូន ដើម្បីជួយតាមដានការរីករាលដាលនៃជំងឺ នេះបើតាមរយៈការរកឃើញ នៅពេលនរណាម្នាក់នៅជិតអ្នកឆ្លង។

បច្ចេកវិទ្យាមូលដ្ឋាន កំពុងត្រូវបានបង្កើតឡើង ដោយហ្គូហ្គោល ងអេបផលដែលរំពឹងទុក នៅដើមខែឧសភា បានចាត់ថ្នាក់មន្រ្តីមួយចំនួននៅអឺរ៉ុប ស្វែងរកការគ្រប់គ្រងកណ្តាល នៃទិន្នន័យតាមដាន៕ ដោយ៖លី ភីលីព

Most Popular

To Top