សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹង កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការ អនុម័តមួយនៅចុងខែនេះ សម្រាប់ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩នេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោមការផ្លាស់ប្តូរនេះ ដំណើរការអនុម័ត នឹងត្រូវបានកាត់បន្ថយ រហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយ ខែ ឬ ២ ខែបច្ចុប្បន្ន។
លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័ត នឹងត្រូវបានលើកលែង សម្រាប់ការវិវត្តយ៉ាងរហ័សនៃវ៉ាក់សាំង និងការព្យាបាលនៃជំងឺនេះ។
ការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៃក្រុមកម្លាំងរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍវ៉ាក់សាំង ការពារជំងឺឆ្លង និងការព្យាបាលជំងឺកូវីដ-១៩៕ ដោយ៖ ឈូក បូរ៉ា