ព្រឹត្តិការណ៍

ប្រសិនបើលោក គីម ជុងអ៊ុន ស្លាប់, នៅមានអ្នកដែលមាន ឥទ្ធិពលបំផុតម្នាក់ទៀត ចាំទទួលតំណែង បន្ទាប់ពីប្អូនស្រីរបស់លោក

បរទេស៖ លោក Sue Mi Terry សមាជិកជាន់ខ្ពស់នៃ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលបានបម្រើការជា អ្នកវិភាគជាន់ខ្ពស់របស់ CIA ទៅលើស្ថានការណ៍នៅកូរ៉េ និងបានធ្វើការលើ គោលនយោបាយប្រទេសកូរ៉េ នៅឯក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលលោក ប្រធានាធិបតតី George W. Bush និងរដ្ឋបាល បារ៉ាក់ អូបាម៉ា។

យោងតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយដែល មិនបានបញ្ជាក់ថា បុរសខ្លាំងរបស់កូរ៉េខាងជើង គឺប្រធានាធិបតី គីមជុងអ៊ុន អាចនឹងអសមត្ថភាព ឬអាចស្លាប់ បន្ទាប់ពីការវះកាត់បេះដូងភ្លាមៗ។ ទាំងរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនជឿថា មានអ្វីខុសចំពោះលោក គីម ជុងអ៊ុននោះទេ ប៉ុន្តែការបរាជ័យរបស់លោក គីម ក្នុងការបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីថ្ងៃទី១១ ខែមេសា ហាក់ដូចជា ការយកប្រេងសាំង ទៅជះលើភ្លើង ជុំវិញការរំពឹងទុក អំពីការប៉ាន់ស្មានខាងលើ។

គ្មាននរណាម្នាក់ដឹងថា មានអ្វីកើតឡើងទេ ប្រសិនបើលោកគីមស្លាប់ – ហើយនោះជាបញ្ហា។ មរណភាពរបស់លោកគីម នឹងធ្វើឱ្យប្រទេសកូរ៉េខាងជើង ទាក់ទងនឹងការស្នងរាជ្យដោយ មិនបានគ្រោងទុកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ៧២ ឆ្នាំរបស់ខ្លួន។

លោក គីម ជុងអ៊ីល បានត្រៀមខ្លួនដើម្បីស្នងតំណែង ឪពុកលោកគីមអ៊ីលស៊ុង អស់រយៈពេលពីរទសវត្សរ៍ នៅពេលដែលលោក ចូលកាន់តំណែងក្នុងឆ្នាំ១៩៩៤ ខណៈពេលដែល លោក គីម ជុងអ៊ុន មានពេលពីរបីឆ្នាំ ដើម្បីត្រៀម មុនពេលមរណភាពឪពុកលោកគីមជុងអ៊ីល ក្នុងឆ្នាំ ២០១១។ ប៉ុន្តែលោកគីមជុងអ៊ុន នៅក្មេងពេក ចំពោះតំណែងជាអ្នកស្នងរាជ្យផ្ទាល់ ហើយកូនប្រុសតែមួយរបស់គាត់ គឺមិនទាន់គ្រប់អាយុទេ។ ប្រសិនបើលោកគីមទទួលមរណភាព វាមិនច្បាស់ទេថា នរណានឹងឈ្នះនៅក្នុងហ្គេម “Game of Thrones.” របស់កូរ៉េខាងជើង។

លទ្ធផលដែលទំនងបំផុត គឺប្អូនស្រីរបស់គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នឹងកាន់កាប់តំណែងបន្ត។ រដ្ឋកូរ៉េខាងជើង បានចាត់វិធានការសម្រាប់ ភាពជាម្ចាស់របស់ត្រកូលគីម ហើយមិនមានសមាជិកគ្រួសារ ណាផ្សេងទៀតមានឋានៈស្មើនោះទេ។ លោក គីម ជុងអ៊ុន មានបងប្រុស ដែលបងប្អូនពោះតែមួយ (ម្តាយជាមួយឪពុកផ្សេង) ហើយពូរបស់គាត់ត្រូវបានសម្លាប់។ លោក គីម មានបងប្រុសម្នាក់ទៀតឈ្មោះគីម ជុងជុល ប៉ុន្តែគាត់មិនបានរវីរល់ ជាមួយនឹងតំណែងនេះ នោះទេ គាត់ត្រូវបានគេចាត់ទុកថា ខ្សោយពេក។ ទីបំផុត នៅមានឪពុកមារបស់លោក គីម ជុងអ៊ុន គឺលោក គីម ព្យុងអ៊ីល ដែលបានបម្រើការជាអ្នកការទូត នៅបរទេសអស់រយៈពេល ៤០ឆ្នាំ ហើយទើបតែវិលត្រឡប់មក ទីក្រុងព្យុងយ៉ាងវិញ។ គាត់ទំនងជាធ្វើជាទីប្រឹក្សារបស់លោកស្រី គីម យូជុង ជាជាងធ្វើមេដឹកនាំដោយខ្លួនឯង។

លោកស្រី គីមយ៉ូជុង គឺជាអ្នកប្រឹក្សាយោបល់ ដែលគួរឱ្យទុកចិត្តបំផុតរបស់លោកគីម ហើយថ្មីៗនេះត្រូវបានតំឡើងឋានៈជា សមាជិកជំនួសនៃការិយាល័យនយោបាយ។ សំណួរតែមួយគត់គឺថា តើនៅក្នុងសង្គមខុងជឺ ដែលគ្រប់គ្រងដោយបុរសដ៏លើសលុប នឹងគាំទ្រស្ត្រីវ័យក្មេងម្នាក់ ក្នុងនាមជាមេដឹកនាំកំពូលដែរឬទេ ប្រសិនបើលោកស្រី អាចយកឈ្នះបាន លោកស្រីទំនងជានឹងរក្សា គោលនយោបាយរបស់លោកគីម នៃសេរីភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានកម្រិតការពង្រីក កម្មវិធីអាវុធនៃការបំផ្លាញទ្រង់ទ្រាយធំ និងការវាយលុកផ្នែកការទូត ដើម្បីទទួលបានការទទួលស្គាល់ ជាអន្តរជាតិកាន់តែច្រើន និងការបន្ធូរបន្ថយទណ្ឌកម្ម។

ប្រសិនបើលោកស្រី គីម យ៉ូជុង បរាជ័យក្នុងការទទួលបានអំណាច និងភាពជាអ្នកដឹកនាំជាលើកដំបូង នៅខាងក្រៅគ្រួសារត្រកូលគីម នោះអ្នកស្នងតំណែងទំនង ជាលោកសេនាប្រមុខ Choe Ryong Hae សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានគណបក្សពលករកូរ៉េ។ គ្រួសាររបស់លោក Choe នៅស្និតនឹងលោកស្រី គីម យូជុង ប៉ុន្តែគាត់ក៏មានការលើកទឹកចិត្ត ក្នុងការតស៊ូដើម្បីយកអំណាច ជាជាងគាំទ្រសមាជិកគ្រួសារត្រកូលគីម ឱ្យឡើងតំណែងបន្ត ពីព្រោះនៅពេលដែលលោក គីម ជុងអ៊ុន ចូលកាន់កាប់តំណែង លោកបានសម្លាប់សមាជិកទី២ និងទី៣ ជាអ្នកដែលមានឥទ្ធិពល បំផុតនៅកូរ៉េខាងជើង។ លោកឧត្តមសេនីយ៍ Choe ខ្លួនឯង ក៏ត្រូវបានគេជម្រុះចោលផងដែរ កាលពីអតីតកាល។ គាត់អាចសន្និដ្ឋានថា វិធីតែមួយគត់ដើម្បីរស់នៅគឺត្រូវកាន់ កាប់តំណែងប្រធានាធិបតីនេះ។ ប្រសិនបើគាត់ឈ្នះ (ទទួលបានអំណាច ជាប្រធានាធិបតី) គាត់ក៏ទំនងជានឹងរក្សាស្ថានភាពដដែល ទោះបីជាមានភាពឆ្លាតវៃអ៊ូអរ តិចតួចនៅក្នុងការកំណត់អន្តរជាតិ ជាងអ្វីដែលគីមបានបង្ហាញក៏ដោយ។

សេណារីយ៉ូដែលមាន គ្រោះថ្នាក់និងគ្រោះថ្នាក់បំផុត គឺថាគ្មាននរណាម្នាក់លេចមុខចេញ ជាអ្នកស្នងតំណែងរបស់លោកគីមនោះទេ ហើយផ្ទុយទៅវិញមេដឹកនាំជាច្រើន ក្តោបក្តាប់អំណាចសម្រាប់ រយៈពេលយូរ។ ប្រសិនបើរឿងនេះកើតឡើង កូរ៉េខាងជើងអាចនឹងមិនមានស្ថេរភាព ដែលធ្វើឱ្យការគ្រប់គ្រងឃ្លាំង អាវុធនុយក្លេអ៊ែររបស់ខ្លួន ស្ថិតក្នុងភាពមិនច្បាស់លាស់។

លោក គីម ជុងអ៊ុន ជាមនុស្សធាត់ ជក់បារី និងផឹកច្រើន ហើយមានប្រវត្តិគ្រួសារមានជំងឺបេះដូង ដូច្នេះមិនថាមានអ្វីកើតឡើង នៅពេលនេះសុខភាពរបស់គាត់ នឹងនៅតែជាកត្តាហានិភ័យ ដ៏ធំមួយសម្រាប់របបនេះ។ រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាំបាច់ត្រូវបើកកិច្ចពិភាក្សា ឥឡូវនេះជាមួយសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មដ៏សំខាន់ បំផុតរបស់កូរ៉េខាងជើង គឺប្រទេសចិន ដើម្បីពិភាក្សាអំពីរបៀបដែល ប្រទេសទាំងពីរនឹងមានប្រតិកម្ម ក្នុងករណីមានអស្ថិរភាពនៃរបបនេះ ដើម្បីបញ្ចៀសនូវអ្វីដែលអាចកើតឡើង។

វាត្រូវការពេលយូរជាងនេះ ដើម្បីរៀបចំកិច្ចខិតខំប្រឹងប្រែង ផ្នែកមនុស្សធម៌ ដែលជាចំនួនប្រជាជនកូរ៉េខាងជើង កាន់តែច្រើនដែលអាចនឹងបាត់បង់ជីវិត ឬចាកចេញពីផ្ទះរបស់ពួកគេ ហើយអាវុធប្រល័យដែល មានយូរមកហើយនោះ មិនត្រូវបានធានាសុវត្ថិភាពនោះទេ ហានិភ័យកាន់តែច្រើនដែលពួកគេ នឹងបាត់ទៅវិញនៅតាមព្រំដែនអន្តរជាតិ។

រដ្ឋបាលក៏គួរតែផ្តួចផ្តើម កិច្ចពិភាក្សាជាមួយមេដឹកនាំចិន អំពីអនាគតនៃប្រទេសកូរ៉េខាងជើង បើទោះបីជាលោកគីមនៅមាន ជីវិតនៅពេលនេះក៏ដោយ។ តើនឹងមានកាលៈទេសៈ ណាមួយកើតឡើង ដូចជា ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង – ដែលទីក្រុងប៉េកាំងអាចគាំទ្រ ដល់ការបង្រួបបង្រួមកូរ៉េ? បើមិនដូច្នោះទេ តើរដ្ឋាភិបាលទីក្រុងប៉េកាំង យ៉ាងហោចណាស់ ក៏នឹងមានឆន្ទៈក្នុងការ ជំរុញឱ្យមេដឹកនាំកូរ៉េខាងជើង ដែលមានគំនិតកែទម្រង់ ដែលនឹងផ្តួចផ្តើមគំនិតធ្វើសេរីភាវូបនីយកម្ម សេដ្ឋកិច្ចតាមបែបចិន ហើយថែមទាំងអាចលុបបំបាត់ ចោលអាវុធនុយក្លេអ៊ែរ ឬយ៉ាងណា?

បើដូច្នោះមែន នោះកូរ៉េខាងត្បូងអាចយល់ព្រម ហើយសហរដ្ឋអាមេរិក អាចផ្តល់ជូនភាពផ្អែមល្ហែម ដូចជាក្តីសង្ឃឹមនៃ ការបន្ធូរបន្ថយទណ្ឌកម្ម និងការកាត់បន្ថយកងទ័ព ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top