បច្ចេកវិទ្យា

Jeff Bezos ចាយលុយ៤២លានដុល្លារ បង្កើតនាឡិកាយក្ស ដែលអាចដំណើរការខ្លួនឯង បានដល់ទៅ១០០០០ឆ្នាំ

បរទេស៖ នាឡិកាទំហំយក្ស ដែលមានឈ្មោះថា Clock of the Long Nowត្រូវបានគេស្គាល់ថា ជានាឡិកាយក្ស អាចដំណើរការផ្ទៀងផ្ទាត់ពេលវេលា ដោយខ្លួនឯង ក្នុងរយៈពេលដល់ទៅ១០០០០ឆ្នាំ ដែលវាជាផែនការដ៏អស្ចារ្យមួយទៀត នៃបុរសកំពូលអ្នកមានបំផុត លើលោកលោកJeff Bezos។

តាមការអះអាង អាចឲ្យយើងដឹងបានថា នាឡិកាយក្សនេះ នឹងរោទ៍ម្តងក្នុងមួយឆ្នាំ និងស្រែកម្តងក្នុងមួយពាន់ឆ្នាំ ឬ១០ដងប៉ុណ្ណោះ ក្នុងអាយុកាលរបស់វា។ តាមផែនការនាឡិកានេះ នឹងត្រូវចំណាយលុយ អស់ប្រមាណជា៤២លានដុល្លារ ហើយមានទីតាំង ស្ថិតនៅក្នុងទីតាំងអគាររស់នៅ របស់លោក Bezos រស់នៅក្នុងរដ្ឋតិចសាស។

ផែនការសាងសង់ ដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់ នៃមិត្តភក្តិរបស់លោកBezos ដែលជាអ្នកវិទ្យាសាស្ត្រនេះ ត្រូវបានចាប់ផ្តើមរួចទៅហើយ តាំងតែពីឆ្នាំ២០១៨។ នាឡិកានេះ ត្រូវបានគេកាសែតខ្លះ រាយការណ៍ជាតំណាងឲ្យមិត្តភាពដ៏ជិតស្និទ្ធ រវាងលោកHills និងលោកBezos ចំណែកឯលោកBezos បានមានប្រសាសន៍ថា នាឡិកានេះនឹងត្រួសត្រាយផ្លូវ និងរំលឹកដល់មនុស្សទាំងអស់គ្នាថា អនាគតមនុស្សជាតិពិតជាមាន ហើយវានឹងកើតឡើង សម្រាប់កូនចៅ ជំនាន់ក្រោយរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top