ព្រឹត្តិការណ៍

គណៈប្រតិភូ​សេដ្ឋកិច្ច កូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជំនួញ

បរទេស៖ គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់អាហារ និងបញ្ហាជំនួញ ស្របពេលការផ្ទុះឆ្លងវីរុសកូរ៉ូណា បានរំខាងយ៉ាងធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់ចំណីអាហារ ក្នុងប្រទេសកុម្មុយនិស្តមួយនេះ។

យោងតាមប្រភពពីមនុស្សពីរនាក់ ដែលដឹងអំពីគម្រោងធ្វើដំណើរនោះ បានឲ្យដឹងថា មន្ត្រីកូរ៉េខាងជើង បានរៀបគម្រោងរួចរាល់ហើយ ថានឹងជួបជាមួយមន្ត្រីនានា មកពីក្រសួងសេដ្ឋកិច្ច របស់ប្រទេសចិន ដើម្បីពិភាក្សាគ្នាអំពីរឿងជំនួញ និងការជំរុញបង្កើនការនាំចូលចំណីអាហារ មុនពេលមានមន្ទិល កើនឡើងកាន់តែខ្លាំង ស្តីពីស្ថានភាពសុខភាព របស់លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េខាងជើង ធ្វើដំណើរទៅកាន់រដ្ឋធានីប្រទេសចិន ស្របពេលមានរបាយការណ៍ ដ៏ចម្រូងចម្រាស់ ស្តីពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន ប៉ុន្តែដំណើរទៅកាន់ទីក្រុងប៉េកាំងនេះ គឺមិនមានពាក់ព័ន្ធ នឹងស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េខាងជើងនោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top