ព្រឹត្តិការណ៍

កូរ៉េខាងជើង ចោទអាមេរិក និងកូរ៉េខាងត្បូងថា កំពុងត្រៀមរៀបចំ សម្រាប់សង្គ្រាម

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ចំពោះការធ្វើសហសមយុទ្ធយោធា កាលពីសប្ដាហ៍មុន ក្នុងដំណើរឆ្លើយតប ទៅនឹងការបង្កើនសកម្មភាពហោះហើរ របស់ប្រទេសកូរ៉េខាងជើង។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សារ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានអះអាងកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា ការហាត់សម របស់កងកម្លាំងចម្រុះ គឺកំពុងតែគាំទ្រដល់ការបង្កសង្គ្រាម ស្របពេលមានការផ្ទុះរាតត្បាត ឆ្លងនៃវីរុសកូរ៉ូណា។

កាសែតកូរ៉េខាងជើងដដែលនេះ បាននិយាយដូច្នេះថា “យោធាកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើសមយុទ្ធសង្គ្រាម ដូចជាការហ្វឹកហាត់ ដែនអាកាសរួមគ្នា និងការហាត់សមទ័ពជើងគោករួមគ្នា ឈ្មោះ Pohang“ ហើយការហ្វឹកហាត់រួមគ្នាទាំងនោះ មានប្រើទាំងយន្តហោះចម្បាំង F-15K និង KF-16 របស់ប្រទេសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top