បរទេស ៖ កងទ័ពអាកាស សហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់ សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ ឲ្យកងកម្លាំងទម្លាគ់ គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំង ទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគី នៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន។
យោងតាមកងកម្លាំង ទ័ពអាកាសអាមេរិក យន្តហោះនោះ បានហោះហើរចេញពីមូលដ្ឋាន ទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota ដោយប្រើពេលហោះហើរជិត២៩ម៉ោង ទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចូលរួមជាក្រុមជាមួយ យន្តហោះចម្បាំងអាមេរិក F-16 ចំនួន៦គ្រឿង យន្តហោះចម្បាំង ទ័ពអាកាសជប៉ុន F-2 ចំនួន២គ្រឿង និងយន្តហោះចម្បាំងជប៉ុន F-15 ចំនួន៨គ្រឿង ។
គួរបញ្ជាក់ថា ពេលចុងក្រោយបង្អស់ ដែលយន្តហោះទម្លាក់គ្រាប់ មានវត្តមាននៅតំបន់ទំនួលខុស ត្រូវឥណ្ឌូប៉ាស៊ីហ្វិក គឺក្នុងខែមករា ឆ្នាំ២០១៨ ជាពេលដែលយន្តហោះនោះ និងបុគ្គលិក អាកាសយានិករបស់វា បំពេញបេសកកម្មរយៈពេល៦ខែ នៅមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្គាម ៕
ប្រែសម្រួល៖ប៉ាង កុង