រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា វីរុសកូរ៉ូណាដែលឆ្លងរាលដាល បានសម្លាប់ពលរដ្ឋអស់២៧.៣៥៩នាក់ ខណៈដែលអ៊ីតាលី ក្នុងបិទប្រទេស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប អ្នកស្លាប់ និងអ្នកជាសះស្បើយ មានរហូតដល់២០១.៥០៥នាក់ ។
គិតត្រឹមថ្ងៃអង្គារ ចំនួនអ្នកស្លាប់ មានចំនួន៣៨២នាក់ ដែលនាំឲ្យតួលេខស្លាប់សរុបកើនដល់២៧.៣៥៩នាក់ គិតចាប់តាំងពីមានករណីផ្ទុះជំងឺជាលើកដំបូងនៅតំបន់ភាគខាងជើង Lombardy ។
នាយកដ្ឋានខាងលើបានរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីចំនួន២.០៩១នាក់ និងមានអ្នកជាសះស្បើយ២.៣១៧នាក់ ធៀបនឹងថ្ងៃចន្ទ ដែលនាំឲ្យចំនួនសរុបទូទាំងប្រទេសមានរហូតដល់១០៥.២០៥នាក់ និងមានចំនួន៦៨.៩៤១នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា