បរទេស៖យោងតាមការការសិក្សាស្រាវជ្រាវ មួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យអង់គ្លេស Warwick University បានធ្វើការបង្ហាញនូវរបកគំហើញ ថ្មីមួយដែលបានបញ្ជាក់ថា ប្រភេទដុំអាចន៍ផ្កាយជាលោហៈ ដែលអាចប្រើប្រាស់សម្រាប់យកមកព្យាបាលជំងឺមហារីក ទាំងឡាយបាន។
លោកសាស្ត្រាចារ្យPeter Sadler នៃមហាវិទ្យាល័យគិមីវិទ្យានៃសកលវិទ្យាល័យ Warwick Universityបាននិយាយថាវាគឺជារឿងដ៏អស្ចារ្យនៅពេល ដែលក្រុមការងារស្រាវជ្រាវបានប្រទះឃើញនូវប្រូតេអ៊ីន ដ៏ច្រើនដែលមាននៅក្នុងសារធាតុលោហៈដែលអាចបង្កកោសិកាចាស់ និងបន្ថែមជាតិអ៊ីរីដ្យូម iridium ផងដែរ។
លោកបានបន្ថែមទៀតថា ប្រសិនបើជាការសិក្សាបន្ថែមដើម្បីធ្វើឲ្យបច្ចេកវិទ្យាអាចទាញយកសារធាតុទាំងនោះ តាមរយៈមន្ទីរពិសោធចាក់បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ មហារីកបាននោះវានឹងក្លាយទៅជាឧិសថដ៏សាកសិទ្ធមួយ ជាមិនខាន។
គួរចាប់អារម្មណ៍បំផុតអំពីវានោះ គឺថាសារធាតុអ៊ីរីដ្យូមiridiumវាជាធាតុដ៏កម្ររបំផុត បស់ពិភពលោក។ ការបំផ្ទុះវាដោយប្រើកាំរស្មីឡាស៊ែរបង្កើត បានជាអុកស៊ីហ៊្សែនពុលដែលអាចសម្លាប់កោសិកាដុំសាច់ ហើយកាន់តែប្រសើរនោះវាគឺមិនមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ៕
ប្រែសម្រួល:ស៊ុនលី