កីឡា

PSG នឹងជ្រើសយក កាតាជាទីតាំង ប្រកួតក្នុងផ្ទះ របស់ខ្លួនសម្រាប់ Champion League

ទោះបីជាព្រឹត្តិការណ៍បាល់ទាត់លីគ ទាំងអស់របស់ប្រទេសបារាំងត្រូវបានលប់ចោលទាំងអស់ ហើយក្តីសម្រាប់រដូវកាលដែលនៅសេសសល់នេះប៉ុន្តែUEFAនៅតែមានផែនការក្នុងការបន្តធ្វើការងារ ដើម្បីបញ្ចប់ពានរង្វាន់ ធំទាំងពិររបស់ខ្លួនឲ្យចាប់ដែរ នៅក្នុងខែសីហានេះ។

PSGបានឡើងទៅដល់វគ្គ១ភាគ៤ ជាផ្លូវការហើយខណៈដែលក្លឹបមួយទៀតរបស់បារាំងគឺLyonនឹងត្រូវលេងជាមួយនឹងJuventus ដើម្បីរកឲ្យឃើញក្លឹបមួយក្នុងការឡើងទៅវគ្គ១ភាគ៤នេះដែរ។ នាយករដ្ឋមន្ត្រីបារាំងប៉ុន្មានថ្ងៃនេះបានបញ្ជាក់ច្បាស់ហើយថា នឹងមិនអនុញ្ញាតិឲ្យមានព្រឹត្តិការណ៍កីឡាឡើយក្នុងប្រទេស ដល់ខែកញ្ញា។

នេះមានន័យថា PSG និង Lyon ចាំបាច់ត្រូវមានទីតាំងថ្មីមួយដើម្បីធ្វើជាទឹកដី ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Champion Leagueដែលនៅសល់។ក្លឹប PSG ក្នុងនោះបានកំណត់រួចរាល់ហើយថានឹងយកប្រទេស កាតាជាទីតាំងប្រកួតរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top