ព្រឹត្តិការណ៍

តារាវិទូថតអាចម៍ផ្កាយ ទំហំពាក់កណ្តាលនៃភ្នំEverest នឹងហោះហើរ ឆ្ពោះទៅកាន់ភពផែនដី របស់យើង នៅសប្តាហ៍ក្រោយ

អាមេរិក៖ អាចម៍ផ្កាយទំហំពាក់កណ្តាល នៃភ្នំអេវឺរេសគ្រោង នឹងហោះហើរទៅកាន់ផែនដី នៅសប្តាហ៍ក្រោយ ចំពោះរូបភាពបង្ហាញវត្ថុនេះ ស្រដៀងរបាំងមុខការពារ ហើយអ្នកវិទ្យាសាស្ត្រ ដែលសង្កេតមើលកើតឡើង ចំពេលមានការរីករាលដាល នៃរោគកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកអង្កេតការណ៍ Arecibo នៅ Puerto Rico បានផ្តិតយករូបភាពរ៉ាដា នៃអាចម៍ផ្កាយ1998 OR2ដែលនឹងឆ្លងកាត់ចម្ងាយ ៣,៩ លានម៉ាយល៍ នៃពួកយើងកាលថ្ងៃទី ២៩ ខែមេសា។ បច្ចុប្បន្នក្រុមនេះ កំពុងពាក់ម៉ាសនៅតាមកន្លែង ដើម្បីកំណត់ការរីករាលដាលនៃវីរុសនេះ ហើយបានប្រដូចរូបរាង របស់វត្ថុទៅនឹងខ្លួនគេ។ Tweet ថា“ TeamRadar និង NAIC បុគ្គលិកសង្កេតការណ៍ កំពុងចាត់វិធានការសុវត្ថិភាពត្រឹមត្រូវ នៅពេលយើងបន្តការសង្កេត ។

នៅសប្តាហ៍នេះ យើងបានសង្កេតឃើញអាចម៍ផ្កាយ 1998 OR2នៅក្បែរផែនដី ដែលមើលទៅដូចជាពាក់ម៉ាស!។ អាចម៍ផ្កាយនេះ ត្រូវបានរកឃើញដំបូង ដោយអង្គការណាសា ក្នុងឆ្នាំ ១៩៩៨ ហើយត្រូវបានគេនិយាយថា មានទំហំធំល្មម អាចបណ្តាលឲ្យ មានផលប៉ះពាល់ដល់ពិភពលោក ប្រសិនបើវាទៅដល់ផែនដី ប៉ុន្តែទីភ្នាក់ងារអវកាសអាមេរិក និយាយថា វាមិនអាចទៅរួចទេ។

លោក Steven Pravdo ប្រធានគ្រប់គ្រងគម្រោង NEAT បាននិយាយថា ការរកឃើញនេះ បានកើតឡើងបន្ទាប់ពី NASA បានដំឡើងកម្មវិធីកុំព្យូទ័រ និងទិន្នន័យវិភាគថ្មីបំផុត ដែលជំរុញល្បឿនស្វែងរកវត្ថុ ដែលនៅជិតផែនដី៕ ដោយ៖លី ភីលីព

Most Popular

To Top