ព្រឹត្តិការណ៍

អាល្លឺម៉ង់ចាត់ទុក ពួកហេស៍ ប៊ូឡា ជាអង្គការ ភេរវកម្ម

បរទេស៖ប្រទេសអាល្លឺម៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់បម្រាមចំពោះសកម្មភាពនានា ធ្វើឡើងដោយពួកសកម្មប្រយុទ្ធហេស៍ប៊ូឡា មានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ និងបានចាត់ទុកក្រុមនេះថា ជាអង្គការភេរវកម្មផងដែរ។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Steve Alter បាននិយាយប្រាប់ថា រដ្ឋមន្ត្រីអាល្លឺម៉ង់ លោក បានចាត់ទុកក្រុមគាំទ្រដោយអ៊ីរ៉ង់នេះថាមិនស្របច្បាប់ និងហៅក្រុមនេះថា អង្គការភេរវកម្មស៊ីអ៊ីត ហើយលោកបន្តថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលីសបានធ្វើការវាយឆ្មក់ នៅក្នុងរដ្ឋមួយចំនួន ដោយផ្តោតគោលដៅលើប្រតិបត្តិការរបស់ក្រុមនេះ។

ចំណែកលោក Jeremy Issacharoff ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ីស្រាអែលប្រចាំនៅប្រទេសអាល្លឺម៉ង់ បាននិយាយថា ទីក្រុងយេរូសាឡឹម ស្វាគមន៍ចំពោះបម្រាមនេះ ថាជាចំណាត់ការដ៏សំខាន់និងមានន័យក្រៃលែង ធ្វើឡើងដោយប្រទេសអាល្លឺម៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top