បរទេស៖ នៅថ្ងៃសុក្រនេះក្រុមហ៊ុន SpaceX និងក្រុមការងារដែលដឹកនាំដោយ Dynetics និង Blue Origin ត្រូវបានគេប្រកាសថា ទទួលបានកិច្ចសន្យារបស់អង្គការ NASA ដែលមានទឹកប្រាក់សរុបជិត ១ ពាន់ប៊ីលានដុល្លារជាផ្លូវការ។
កុងត្រាយក្សនេះត្រូវបាន គេដឹងទៀតដែរថា មានកិច្ចការងារពិសេសដើម្បី អភិវឌ្ឍយានអវកាសចុះចតលើភពច័ន្ទ ដែលអាចដឹកជញ្ជូនអ្នក អវកាសយានិកត្រឡប់ ទៅកាន់ភពនេះសាជាថ្មី ក្នុងប្រវត្តិសាស្ត្រអាមេរិកនៅដើមឆ្នាំ២០២៤ និងគាំទ្រដល់ប្រតិបត្តិការ នៅឆ្នាំ២០២៨ ក្រោមកម្មវិធីរបស់ទីភ្នាក់ងារអវកាស Artemis ។
យោងតាមការបញ្ជាក់បន្ថែមរបស់លោក Jim Bridenstine ទទួលបន្ទុកផ្នែកកិច្ចការងាររដ្ឋបាល របស់ណាសាបានឲ្យដឹងថា នេះគឺជាប្រវត្តិសាស្ត្រចាប់តាំងតែ ពីពេលដែលអាមេរិកបានបញ្ជូន មនុស្សទៅដល់ឋានព្រះច័ន្ទ តាំងតែពីលើកដំបូង សម័យយានអាវកាសអាប៉ូឡូ និងរឹតតែអស្ចារ្យទៀតនោះ គឺថាវាជាប្រវត្តិសាស្ត្ររបស់ ពិភពលោកផងដែរក្នុងការឃើញ មានវត្តមានរបស់អាវកាសយានិក ជាមនុស្សស្រីលើភពនេះ ៕
ប្រែសម្រួល៖ ស៊ុន លី