ព្រឹត្តិការណ៍

អ្នកវិភាគ៖ អាមេរិកនិងចិន គួរតែប្រព្រឹត្តធ្វើដោយប្រុងប្រយ័ត្ន ក្នុងករណីកូរ៉េខាងជើងដួលរំលំ

បរទេស៖ អ្នកវិភាគសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិនធ្វើតួនាទីខាងក្រៅមួយ នៅក្នុងសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែទង្វើនៅក្នុងតំបន់របស់ចិននេះ មិនមែនមានន័យថា ទីក្រុងប៉េកាំង អាចធ្វើកិច្ចអន្តរាគមន៍បានយ៉ាងងាយ ក្នុងករណីមានភាពអសមត្ថភាព របស់ប្រទេសកូរ៉េខាងជើងនោះទេ។

ចំណែកកងទ័ព២៨.៥០០នាក់ របស់សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ ក៏មិនគួរចូលទៅពាក់ព័ន្ធ ក្នុងសេណារីយូវិបត្តិមួយ ដែលលោក គីម ជុងអ៊ុន នៅតែបាត់ខ្លួន ហើយគ្មានអ្នកណាម្នាក់ រួមទាំងប្អូនស្រីរបស់លោក គឺលោកស្រី គីម យូជុង ផង អាចនឹងកាន់កាប់តំណែងនេះបានទេ។

លោក Mitchell Lerner ជានាយកនៃវិទ្យាស្ថាន សិក្សាអំពីកូរ៉េនៅសាកលវិទ្យាល័យ Ohio State University បានមានប្រសាសន៍ថា “ពិតណាស់ សហរដ្ឋអាមេរិក គួរតែធ្វើតួនាទីនៅក្រោយឆាក ប៉ុន្តែវត្តមានយោធាអាមេរិក (នៅក្នុងប្រទេសកូរ៉េខាងជើង) នឹងត្រឹមតែធ្វើឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដោយបំភិតបំភ័យ ដល់ប្រជាជនកូរ៉េខាងជើង ដែលជាទូទៅបានទទួល ការបណ្ដុះគំនិតជាយូរមមហើយ តាមរយៈរឿងនិទាន អំពីភាពឃោរឃៅរបស់អាមេរិក”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top