ព្រឹត្តិការណ៍

លោក ដូណាល់ ត្រាំ៖ លោកយល់ពីស្ថានភាព របស់លោក គីម ជុងអ៊ុន បច្ចុប្បន្ននេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកយល់ពីស្ថានភាព មេដឹកនាំកូរ៉េខាងជើងលោ កគីម ជុងអ៊ុន ដែលត្រូវបានគេរាយការណ៍ថា មានជំងឺយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានបដិសេធ មិនពិភាក្សាអំពីបញ្ហានេះ ហើយបានបន្តជូនពរលោក។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើតាមរបាយការណ៍ ដែលមិនបានបញ្ជាក់ថា លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់ ឬលាក់ខ្លួន នៅឯបរិវេណឆ្នេរសមុទ្រ ដើម្បីរួចផុតពីការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ-១៩។

លោក ត្រាំ បានថ្លែងនៅក្នុងពិធីមួយ នៅសេតវិមាន អំពីការការពារមនុស្សវ័យចំណាស់ថា “ខ្ញុំយល់ពីអ្វីដែលកំពុងកើតឡើង ហើយខ្ញុំមិនអាចនិយាយ អំពីលោកគីម ជុងអ៊ុន បានទេឥឡូវនេះ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ ប៉ុន្តែខ្ញុំពិតជាយល់ច្បាស់ ពីស្ថានភាពនេះ”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top