កីឡា

Ajax យល់ព្រមឲ្យ Onana ចាកចេញហើយ ខណៈដែល Chelsea កំពុងតាមខ្លាំង

នៅថ្ងៃនេះតោខៀវChelsea ទើបតែទទួលបានដំណឹងល្អមួយមួយថាក្លឹបហូឡង់Ajax បានបង្ហាញជំហក្នុងការអនុញ្ញាតិឲ្យអ្នកចាំទីឆ្នើមរបស់ខ្លួនអាច ចាកចេញពីក្លឹបបានហើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីតាម ការចុះផ្សាយរបស់កាសែតអង់គ្លេសThe Sun បានសរសេរថាក្លឹបតោខៀវChelseaក្រោមការដឹកនាំ របស់លោកFrank Lampardនឹងត្រូវជួបបញ្ហាមួយទៀត ក្នុងការចរចានាំយកអ្នកចាំទីវ័យក្មេងរូបនេះ។ Ajax បានដាក់តម្លៃខ្លួនរហូតទៅដល់២៥លានផោនដែលជឿជាក់ថា នឹងបង្កការលំបាកបន្តិចសម្រាប់ការសម្រេចចិត្តរបស់ Chelsea។

Ajaxមិនខ្វល់ឡើយថាបើChelsea នឹងមិនហ៊ានចាយ លុយទំហំពីព្រោះថាមានក្លឹបជាច្រើនទៀត ដែលចង់បានអ្នកចាំទីកាម៉េរូនរូបនេះដូចជា Barcelona, PSGនិងSpursជាដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top