ព្រឹត្តិការណ៍

ការស្ទង់មតិ៖ ៧០% មើលឃើញសម្ព័ន្ធភាព សន្តិសុខរវាងជប៉ុន និងអាមេរិក ស្ថិតក្នុងចំណុចវិជ្ជមាន

តូក្យូ៖ ការស្ទង់មតិថ្មីៗ នេះដែលចេញផ្សាយ ដោយក្រសួងការបរទេស បានបង្ហាញថា ប្រជាជនជប៉ុនជិត ៧០ ភាគរយបានផ្តល់តម្លៃ ដល់ទំនាក់ទំនង ទ្វេភាគីដែលប្រទេសជប៉ុន រក្សាជាមួយសហរដ្ឋអាមេរិក។

នៅក្នុងការស្ទង់មតិ តាមទូរស័ព្ទដែលធ្វើឡើង នៅថ្ងៃទី១៣-១៥ ខែមីនា ពាក់ព័ន្ធនឹងអ្នកឆ្លើយសំណួរចំនួន ១០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ៦៨,៩ ភាគរយបាននិយាយថាពួកគេពេញចិត្ត ចំពោះសម្ព័ន្ធភាពសន្តិសុខ ដែលផ្អែកលើសន្ធិសញ្ញា សន្តិសុខ ៦០ ឆ្នាំកន្លងមកនេះ។

អ្នកដែលមានទស្សនៈអវិជ្ជមាន ចំពោះទំនាក់ទំនងសរុបមាន ចំនួន ២៧,៥ ភាគរយ។ សន្ធិសញ្ញាសន្តិសុខជប៉ុន – អាមេរិក ត្រូវបានចុះហត្ថលេខា នៅខែមករា ឆ្នាំ១៩៦០ និងចូលជាធរមាន ក្នុងរយៈពេល ៥ខែក្រោយមក។

នៅក្រោមសន្ធិសញ្ញានេះដោយផ្អែកលើ កិច្ចព្រមព្រៀងស្រដៀងគ្នា នេះត្រូវបានចុះហត្ថលេខារយៈពេល ៦ ឆ្នាំបន្ទាប់ពីការចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២ សហរដ្ឋអាមេរិកមានកាតព្វកិច្ចការពារជប៉ុន ក្នុងករណីដែលវាត្រូវ បានវាយប្រហារ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top