បច្ចេកវិទ្យា

ប្រធានផ្នែក វេជ្ជសាស្រ្ត របស់ UEFA ថា ការបន្តរដូវកាលបាល់ទាត់ ពិតជាអាចទៅរួច

ប៉ារីស៖ គណៈកម្មាធិការវេជ្ជសាស្រ្តរបស់ UEFA បាននិយាយថា វាពិតជាអាចទៅរួចក្នុងការចាប់ផ្តើមរដូវកាល បាល់ទាត់ឡើងវិញ ដែលត្រូវបានបំផ្លាញដោយ ជំងឺរាតត្បាត COVID-19 អស់រយៈពេលជាងមួយខែ កន្លងមកយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

តាមសម្តីរបស់សាស្រ្តា ចារ្យអាល្លឺម៉ង់លោក Tim Meyer ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ UEFAថា រាល់ស្ថាប័នបាល់ទាត់ទាំង អស់គ្រោងនឹងចាប់ផ្តើមការ ប្រកួតឡើងវិញនឹងបង្កើតនូវពិធីសារ គ្រប់ជ្រុងជ្រោយដែលបញ្ជាក់ ពីលក្ខខណ្ឌអនាម័យ និងប្រតិបត្ដិការដើម្បីធានាថា សុខភាពរបស់អ្នកចូលរួមក្នុង ការប្រកួតត្រូវបានការពារ និងភាពស្មោះត្រង់នៃគោលនយោបាយ សាធារណៈត្រូវបានរក្សាទុក។

អាឡឺម៉ង់បានបន្ថែមថា ក្រោមលក្ខខណ្ឌទាំងនេះ និងគោរពពេញច្បាប់នៃច្បាប់ក្នុងស្រុកវាពិតជាអាចមាន គម្រោងរៀបចំការប្រកួត ឡើងវិញដែលត្រូវបានផ្អាកក្នុងរដូវកាល ២០១៩/២០។

ការអត្ថាធិប្បាយរបស់ Meyer បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Ligue 1 របស់បារាំងត្រូវបានអំពាវនាវឲ្យបញ្ចប់ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Edouard Philippe បាននិយាយថា បាល់ទាត់អាជីព និងកីឡាលីគផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មុនខែកញ្ញាទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top