នៅថ្ងៃនេះគ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានព្រមានថាកីឡាករទាំងឡាយរបស់លីគកំពូលអង់គ្លេស Premier League អាចនឹងជួបបញ្ហា លំបាកខ្លាំងនៅពេលដែលការវិលត្រឡប់រដូវកាលវិញ នាពេលខាងមុខនេះ។
តាមគោលការណ៍ថ្មីមានន័យថា កីឡាករទាំងអស់នឹងត្រូវ រក្សាជំហឆ្ងាយគ្រួសារគឺមានន័យថាពួកគេនឹងបន្តស្នាក់នៅត្រង់ទីតាំង កំណត់ណាមួយដោយ ក្លឹបឬរដ្ឋាភិបាលដើម្បីធានា បានថានឹងមិនមានអ្នកណាម្នាក់ អាចចម្លងកូវីដ១៩ទៅកាន់កីឡាករ ផ្សេងទៀតក្នុងពេល ប្រកួតឬហ្វឹកហាត់នោះឡើយ។
តាមការរំពឹងទុកបើមិនមានអ្វី ប្រែប្រួលទេនោះលីគអង់គ្លេស នឹងត្រូវចាប់ផ្តើម ការហ្វឹកហាត់នៅថ្ងៃទី១៨ខែឧសភានិងចាប់ផ្តើមការ ប្រកួតជាផ្លូវការនាថ្ងៃទី ១២ខែមិថុនាខាងមុខ តែអ្វីៗនឹងត្រូវសម្រេចចិត្តចុងក្រោយដោយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson៕
ប្រែសម្រួល៖ស៊ុនលី