សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google របស់ Alphabet Inc និងក្រុមហ៊ុន Apple Inc បាននិយាយថាពួកគេនឹងហាមឃាត់ ការប្រើប្រាស់ទីតាំងតាមដានសម្រាប់កម្មវិធីប្រើប្រព័ន្ធតាមដានទំនាក់ទំនងថ្មីដែលអ្នកទាំង២ កំពុងបង្កើតដើម្បីជួយពន្លឿន ការរីករាលដាលនៃមេរោគឆ្លងថ្មីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Apple និង Googleមានប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនផ្តល់ថាមពលស្មាតហ្វូន៩៩ ភាគរយបាននិយាយកាលពីខែមុនថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីបង្កើតប្រព័ន្ធសម្រាប់ជូនដំណឹងដល់មនុស្សនៅក្បែរអ្នកដទៃ ដែលបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគCOVID-19 ដែលជាជំងឺបង្កឡើងដោយវីរុសនេះ។ ក្រុមហ៊ុនគ្រោង នឹងអនុញ្ញាតឲ្យមានតែអាជ្ញាធរសុខាភិបាលសាធារណៈប្រើប្រាស់ បច្ចេកវិទ្យាប៉ុណ្ណោះ។
ក្រុមហ៊ុនទាំង២បានប្តថា ភាពឯកជន និងការរារាំងរដ្ឋាភិបាលពីការប្រើប្រាស់ប្រព័ន្ធដើម្បីចងក្រងទិន្នន័យស្តីពីពលរដ្ឋគឺជា គោលដៅចម្បង។ ប្រព័ន្ធនេះប្រើ សញ្ញាប៊្លូធូសពីទូរស័ព្ទដើម្បីរកមើលការជួបនិងមិនប្រើ ឬរក្សាទុកទិន្នន័យទីតាំង GPS ទេ។
ប៉ុន្តែអ្នកអភិវឌ្ឍន៍កម្មវិធីទាក់ទងនឹងមេរោគឆ្លងផ្លូវការ នៅក្នុងរដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិកបានប្រាប់កាលពីខែមុនថា វាចាំបាច់ណាស់ដែល ពួកគេត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ទិន្នន័យទីតាំង GPS ដោយភ្ជាប់ ជាមួយប្រព័ន្ធតាមដាន ទំនាក់ទំនងថ្មីដើម្បីតាមដានថា តើការផ្ទុះរាលដាលនិងកំណត់ ចំណុចក្តៅយ៉ាងដូចម្តេច៕