អាមេរិក ៖ ក្រុមតារាវិទូ បានបង្ហាញភស្តុតាង ដំបូងបង្អស់នៃទន្លេធំមួយ នៅលើភពព្រះអង្គារ ដែលបានសាយភាយលើផ្ទៃ នៃភពក្រហមកាលពី៣,៧ ពាន់លានឆ្នាំមុន គឺដីនៅលើភពសរីន ដែលមានលក្ខណៈពិសេស បន្ថែមលើផែនដី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ស្នាមអចិន្រ្តៃយ៍បន្សល់ទុក នៅក្នុងច្រាំងថ្មចោទប្រឈម នឹងកម្ពស់ជាង២០០ ម៉ែត្របង្ហាញថា ទឹកទន្លេមានហូរហែរ និងហូរយ៉ាងលឿនដែលមានពេញមួយឆ្នាំ។ វាបញ្ជាក់ថា ភពព្រះអង្គារមានទឹករាវច្រើន និងបរិយាកាសមានស្ថេរភាព អាចទ្រទ្រង់ជីវិតបានប្រមាណ ៣.៧ កោដិឆ្នាំមុន នៅពេលប្រព័ន្ធព្រះអាទិត្យ គឺនៅក្មេងនៅឡើយ។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Utrecht បានពិនិត្យមើលរូបភាព ដែលមានគុណភាពបង្ហាញខ្ពស់ពីតារាវិថី ដែលព័ទ្ធជុំវិញភពផែនដី និងបានរកឃើញភស្តុតាងនៃទឹកទន្លេ។ វាត្រូវបានគេជឿជាក់ថា ទឹកទន្លេត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ និងបង្កើតជាឆ្នេរខ្សាច់ ស្រដៀងនឹងទន្លេ Rhine ឬទន្លេផ្សេងទៀត នៅភាគខាងជើងនៃប្រទេសអ៊ីតាលី៕
ដោយ៖លី ភីលីព