ក្នុងពេលដែលការ សម្រេចចិត្តជាផ្លូវការ ក្នុងការវិលត្រឡប់រដូវកាល២០១៩-២០២០នៅឡើយនោះ ពេលនេះក្រុមគ្រូពេទ្យនៃក្លឹបចំនួន៤ របស់អង់គ្លេស បានដាក់ជាសំណើរទៅកាន់ប្រធានសមាគមន៍ បាល់ទាត់អង់គ្លេស ដើម្បីសុំយោបល់និងអំពាវនាវកុំ ឲ្យទាន់ដំណើរការប្រកួតសិនរហូតដល់ស្ថានភាពល្អ ប្រសើរជាងនេះ។
ក្រុមគ្រូពេទ្យទាំងនោះបានប្រជុំគ្នា និងបានចេញជាលិខិតមួយទៅកាន់ទីប្រឹក្សារបស់សមាគមន៍ បាល់ទាត់អង់គ្លេសលោក Mark Gillett ព្រមទាំងប្រធានផ្នែកបាល់ទាត់ផង។នៅក្នុងលិខិតដែលត្រូវបាន គេជឿជាក់ថា មានបញ្ជូលសំណួរដល់ទៅជាង១០០និង បញ្ហាដែលអាចកើតឡើងមួយចំនួនផងទាក់ទងទៅនឹងជំងឺឆ្លង កូវីដ១៩។
ក្លឹបភាគច្រើនហាក់បីដូចជា មិនមានបញ្ហាច្រើនឡើយ ប៉ុន្តែក្លឹបដែលមានបញ្ហា ខ្លាំងនិងមិនចង់ឲ្យមានការ ប្រកួតសាជាថ្មីលប់ចោលរដូវកាលនេះតែម្តងនោះ គឺមានតែប្រមាណពី៤ទៅ៦ក្លឹបប៉ុណ្ណោះដែលសុទ្ធតែជា ក្លឹបនៅបាតតារាងដែលត្រៀមខ្លួនខ្លាំងជាងគេក្នុងការវិលត្រឡប់ ទៅលីគក្រោមវិញនៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី