ប៉េកាំង៖ ប្រទេសចិន បានរិះគន់រដ្ឋបាល របស់ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ ចំពោះការគំរាមដាក់ពន្ធ លើប្រជាជាតិអាស៊ីជុំវិញ ការឆ្លងរាលដាល នៃជំងឺឆ្លងវីរុសថ្មីនេះ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ខិតខំប្រឹងប្រែងទាំងអស់ ដើម្បីទប់ស្កាត់ការ ឆ្លងមេរោគនេះ។
អ្នកនាំពាក្យក្រសួង ការបរទេសលោកស្រី ហួ ឈុនយីង បានប្រាប់អ្នកសារព័ត៌មានថា“ ប្រទេសចិន បានគ្រប់គ្រងការរីករាលដាល យ៉ាងឆាប់រហ័សអស់រយៈពេលជាង ពីរខែហើយ” តើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ?
លោកស្រី បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ដំបូងត្រូវតែគ្រប់គ្រងកិច្ចការ ក្នុងស្រុករបស់ខ្លួនឱ្យបានល្អ ។ អាទិភាពកំពូល គឺដើម្បីគ្រប់គ្រងស្ថានភាពជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក និងស្វែងរកមធ្យោបាយ ដើម្បីជួយសង្គ្រោះជីវិតប្រជាជន ឱ្យបានច្រើនបំផុត ៕
ដោយ ឈូក បូរ៉ា